បច្ចេកវិទ្យា

ស្មាតហ្វូនចាស់ៗបញ្ចេញវិទ្យុសកម្មខ្ពស់បំផុតរហូតដល់ ៥ដង លើសពីដែនកំណត់សុវត្ថិភាព

BY
autoadmin
September 2, 2019

ស្មាតហ្វូនចាស់ៗរួមមាន៖ iPhone 7, Moto e5 Play និង iPhone 8 បញ្ចេញបរិមាណវិទ្យុសកម្ម ដែលលើសពីកម្រិតកំណត់របស់ FCC រហូតដល់ប្រាំដង នេះបើយោងតាមការសិក្សារបស់ Chicago Tribune ។ ផលប៉ះពាល់នៃវិទ្យុសកម្មនេះទៅលើរាងកាយមនុស្សនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែ FCC បានដាក់កម្រិតយ៉ាងតឹងរឹងទៅលើបរិមាណវិទ្យុសកម្ម ដែលឧបករណ៍ទាំងនោះត្រូវបានអនុញ្ញាតឱ្យបញ្ចេញ។ FCC បញ្ជាក់ថា អត្រាស្រូបយកជាក់លាក់ជាអតិបរមា (SAR) សម្រាប់ស្មាតហ្វូន គឺ ១.៦​វ៉ាត់/គីឡូក្រាម ហើយឧបករណ៍មួយចំនួននៅក្នុងការធ្វើតេស្ត គឺលើសពីការកំណត់នេះ។

ការធ្វើតេស្តនេះត្រូវបានធ្វើឡើងជាឯករាជ្យដោយមន្ទីរពិសោធន៍ RF Exposure ដែលទទួលស្គាល់ដោយ FCC ហើយឧបករណ៍ដែលប៉ះពាល់បំផុតនោះ គឺជាប្រភេទដែលប្រើប្រាញ់បណ្ដាញ 3G និង 4G ។ ក្នុងនោះផងដែរ Galaxy S8 មានកម្លាំងវិទ្យុសកម្ម ៨.២២ វ៉ាត់/គីឡូក្រាម ដែលច្រើនជាងកម្រិតកំណត់របស់ FCC រហូតដល់ ៥ដង។ វាត្រូវបានអមដោយម៉ូដែលរបស់ Samsung ពីរបីផ្សេងទៀត និង iPhone 7 ជាមួយនឹងការសាយភាយវិទ្យុសកម្មរហូតដល់ ៤ដង ។ FCC បានពិនិត្យមើលការរកឃើញនៃការសិក្សានេះ ហើយបាននិយាយថា ខ្លួននឹងធ្វើការស៊ើបអង្កេតផ្ទាល់ទៅនឹងកម្រិតវិទ្យុសកម្មខ្ពស់នេះ ដែលត្រូវបានវាស់វែងលើឧបករណ៍ចាស់ៗ៕

អត្ថបទ៖ លីដា

Share This Post: