លេចធ្លាយស្មាតហ្វូនធន់កណ្តាលស៊េរីថ្មីរបស់ Samsung អាចប្រើសេវា 5G បាន
- September 3, 2019
ក្រុមហ៊ុន Samsung កំពុងតែបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនជាមួយនឹងការដាក់លក់នូវផលិតផល ដែលមានចំណុចគុណតម្លៃ និងប្រយោជន៍ផ្សេងៗគ្នាដែលជាយុទ្ធសាស្រ្តមួយត្រូវបានគេមើលឃើញថា ដើម្បីជៀសផុតពីការជ្រៀតចូលទីផ្សារបស់ខ្លួនពីសំណាក់ក្រុមហ៊ុនចិនដូចជា Xiaomi, OnePlus និង Huawei ជាដើម។
យុទ្ធសាស្ត្រចុងក្រោយរបស់ Samsung នោះត្រូវបានគេមើលឃើញដែរថា កំពុងពង្រីកទីផ្សារស្មាតហ្វូនធនកណ្តាលរបស់ខ្លួន និងការបង្កើនតម្លៃតាមរយៈលក្ខណៈពិសេស ដោយសារចំណុចទាំងអស់នេះហើយទើបក្រុមហ៊ុន Samsung ត្រៀមបញ្ចេញ Galaxy A90 ឆាប់ៗខាងមុខនេះ។
អ្វីដែលយើងអាចដឹងចុងក្រោយនេះគឺថា Galaxy A90 នេះនឹងមានរូបរាងស្រដៀងទាំងទំហំទៅនឹងម៉ូដេល Galaxy S10 5G ដែរគឺ មានទំហំអេក្រង់៦,៧អ៉ីញ ប្រើអេក្រង់ Infinity-U រត់លើបន្ទះឈីប Snapdragon 855 មាន RAM ទំហំ 6GB និងមេម៉ូរី 128GB។ Galaxy A90 មានកាមេរ៉ាក្រោយ៣គ្រាប់ទំហំ 48MP, 5MP និង 8MP និងមានកាមេរ៉ាមុខទំហំ 32MP។ បើតាមរយៈ spec ដែលបានបញ្ជាក់នៅលើប្រអប់នោះ គឺយើងមិនបានដឹងពីទំហំថ្មឡើយ ដោយគ្រាន់តែដឹងថា ស្មាតហ្វូនថ្មីនេះមានភ្ជាប់មកស្រាប់ជាមួយនឹងឆ្នាំងសាកល្បងលឿន និងអាចប្រើប្រាស់សេវា 5G ផងដែរ៕

អត្ថបទ៖ Lee
- Share This Post:







