បច្ចេកវិទ្យា

iPhone SE 2 ស៊េរីថ្មីអាចនឹងបង្ហាញខ្លួនក្នុងដើមឆ្នាំ២០២០ ខាងមុខនេះ

BY
Khmernote Media
September 5, 2019

The TechRadar ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៥ខែកញ្ញានេះបានឲ្យដឹងថា ទូរស័ព្ទម៉ូដែលថ្មីតម្លៃសមរម្យរបស់ iPhone មួយទៀតនឹងអាចបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះហើយ ដែលវាគឺជាម៉ូដែលជំនាន់ក្រោយរបស់ iPhone SE។

ការរងចាំមើលព័ត៌មានបន្ថែមអំពីម៉ូដេល iPhone SE 2 ត្រូវបានធ្វើឡើងអស់មួយរយៈមកដោយសង្ឃឹមថា ម៉ូដEលតម្លៃសមរម្យនេះនឹងអាចបង្ហាញខ្លួនឆាប់ៗនៅក្នុងទីផ្សារ។ របាយការណ៍ដដែលបានសរសេរទៀតថា iPhone SE 2 នឹងមានអេក្រង់ធំជាង៤អ៊ិញ ដែលប្រហាក់ប្រហែលទៅនឹងទំហំរបស់អេក្រង់ iPhone 8 គឺ៤,៧អ៊ិញ។

មានអេក្រង់ប្រភេទ LCD ដូចទៅនឹង iPhone X គឺជាអេក្រង់បែបសន្សំសំចៃ ហើយមានកម្លាំងដំណើរការខ្លាំង A13 ដូចទៅនឹង iPhone 11 ដែលត្រៀមបង្ហាញខ្លួនម៉ូដែល iPhone 11 Pro និង iPhone 11R ផងបូករួមជាមួយនឹងតម្លៃសមរម្យជាងស៊េរីផ្សេងផងនឹងធ្វើឲ្យ iPhone SE 2 អាចចាប់យកទីផ្សារខ្លាំងនាពេលខាងមុខនេះ៕

អត្ថបទ៖ Lee

Share This Post: