មិនធម្មតាឡើយ! យន្តហោះតូចមួយនេះអាចហោះពីអាមេរិកទៅជប៉ុនប្រើពេលតែ ២ ម៉ោងប៉ុណ្ណោះ
- September 6, 2019
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកបច្ចេកវិទ្យា និងវិស្វករជំនាញផ្នែកយន្តហោះទើបតែរួមគា្នអភិវឌ្ឍន៍យន្តហោះល្បឿនលឿនមួយប្រភេទ ដែលមានសមត្ថភាពអាចហោះចេញពីក្រុងឡូសអេនជឺលេស សហរដ្ឋអាមេរិក ទៅកាន់ ក្រុងតូក្យូ ប្រទេសជប៉ុន ដោយប្រើពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។ យន្តហោះល្បឿនលឿននេះត្រូវគេដាក់ឈ្មោះថា Stratofly MR3 ដែលមានសមត្ថភាពអាចហោះបានក្នុងល្បឿនរហូតដល់ ៨,៦៩០ គីឡូម៉ែត្រ/មួយម៉ោង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិច Nextshark បានឲ្យដឹងថា យន្តហោះ Stratofly MR3 គឺជាសមិទ្ធផលរួមគ្នារវាងក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាលកវិទ្យាល័យ Polytechnic University of Turin ប្រទេសអ៊ីតាលី និងក្រុមវិស្វករនៅស្ថាប័ន ៣ ផ្សេងគ្នានៅតំបន់អ៊ឺរ៉ុប។ យ៉ាងណាក្តី Stratofly MR3 គឺជាប្រភេទយន្តហោះចម្បាំងខ្នាតតូចមិនអាចប្រើសម្រាប់ដឹកអ្នកដំណើរបានឡើយ។ លោកអ្នកទស្សនារូបភាពរបស់យន្តហោះ Stratofly MR3 ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
- Share This Post:







