បច្ចេកវិទ្យា

iPhone 11 បង្ហាញខ្លួនលើកនេះមកជាមួយនឹងឧបករណ៍ពិសេសម្យ៉ាងទៀតមិនធ្លាប់មានពីមុន

BY
Khmernote Media
September 5, 2019

យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងថា ការបង្ហាញខ្លួនរបស់ស៊េរី iPhone 11នាថ្ងៃអង្គារសប្តាហ៍ក្រោយនេះត្រូវបានគេជឿជាក់ថា ក៏នឹងមានវត្តមានរបស់ម៉ូដេលនាឡិកាដៃថ្មី Apple Watch Series 5 ព្រមទាំង iPad ទំហំ១០,២អ៊ីញផងដែរ។

ប្រភពដដែលបានសរសេរទៀតថា ក្រុមហ៊ុន Apple នឹងបង្ហាញវត្តមានឧបករណ៍ដ៏ពិសេសម្យ៉ាងទៀតក្នុងពេលតំណាលគ្នាផងដែរ ដើម្បីធ្វើឲ្យទីផ្សារមានការភ្ញាក់ផ្អើលខ្លាំង ដោយមិនបានត្រៀមខ្លួនជាមុននោះគឺជាវ៉ែនតាដំបូងបំផុតរបស់ខ្លួនគឺ AR Glass។

កន្លងមកក៏ធ្លាប់មានការរាយការណ៍ផងដែរអំពីវត្តមានរបស់វ៉ែនតាប្រភេទនេះ ប៉ុន្តែអះអាងថា វានឹងមិនទាន់បង្ហាញខ្លួនរហូតដល់ចុងឆ្នាំ២០១៩ឬពាក់កណ្តាលឆ្នាំ២០២០។វាជាឧបករណ៍ដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន Apple នេះបើយោងតាមការអះអាងអ្នកវិភាគលោក Ming Chi Kuo កន្លងមកបានសរសេរវិភាគដែរថា AR Glass គឺពឹងផ្អែកលើទូរស័ព្ទ iPhone ទាំងស្រុងដោយមិនមានខ្សែឡើយ៕

អត្ថបទ៖ Lee

Share This Post: