Google Assistant ជ្រើសយក WhatsApp មកធ្វើការងាររួមគ្នាលើមុខងារផ្ញើរសារ និងវិដេអូខលរបស់ខ្លួន
- September 7, 2019
យោងតាមរបាយការណ៍ចុងក្រោយរបស់ Statista បានបញ្ជាក់ថា កម្មវិធី WhatsApp គឺជាកម្មវិធីដ៏ពេញនិយមបំផុតរបស់ពិភពលោក បើទោះបីជានៅសហរដ្ឋអាមេរិកវាស្ថិតនៅត្រឹមលេខរៀងទី៣ប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌ The Phonearena បានឲ្យដឹងថា ការប្រកាសមួយត្រូវបានធ្វើឡើងដោយបញ្ជាក់ថា Google Assistant បានសម្រេចចិត្តក្នុងការជ្រើសយកកម្មវិធីសន្ទគ្នា WhatsApp នេះធ្វើជាដៃគូគ្នាក្នុងការងារផ្ញើសារជាអក្សររបស់ខ្លួន។ មានន័យថា ប្រសិនបើអ្នកប្រើប្រាស់ឧបករណ៍ Google Assistant ហើយនិយាយពាក្យថា OK Google, send WhatsApp message នោះ Google Assistant នឹងធ្វើការផ្ញើសារភ្លាមទៅកាន់លេខទូរស័ព្ទណាមួយ ដែលស្ថិតនៅក្នុងទំនាក់ទំនង WhatsApp របស់អ្នក។
ហើយបើអ្នកចង់ធ្វើវិដេអូខលវិញអ្នកប្រើប្រាស់គ្រាន់តែនិយាយថា Hey Google, WhatsApp video John ជាឧទាហរណ៍ ដើម្បីឲ្យការខលរបស់អ្នកអាចធ្វើឡើងតាមរយៈ WhatsApp បាន។ ទោះបីជាយ៉ាងណាក្តីការប្រកាសនៅថ្ងៃនេះ Google មិនបានផ្តល់ព័ត៌មានបន្ថែមលើសនេះឡើយ៕

អត្ថបទ៖ Lee
- Share This Post:






