បច្ចេកវិទ្យា

ក្រៅពី Mate 30 នៅមានស្មាតហ្វូនមួយម៉ូដែលទៀតរបស់ Huawei ដែលមិនអាចប្រើសេវាកម្ម Google បាន

BY
Khmernote Media
September 7, 2019

កាលពីខែមុនយើងបានដឹងបានលឺហើយអំពីព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហារបស់ស៊េរី Mate 30 ថ្មីរបស់ក្រុមហ៊ុន Huawei ដែលអះអាងថា នឹងមិនអាចដំណើរការបានឡើយជាមួយនឹងប្រព័ន្ធប្រតិបត្តិការរបស់ Google ទាំងអស់។

ប៉ុន្តែមកដល់ថ្ងៃសៅរ៍ទី៧ ខែកញ្ញានេះការអះអាងកាន់តែច្បាស់តាមរយៈ The Nikkei Asian Review ថា ត្រកូល Mate 30 ថ្មីដែលរួមមានទាំង Mate 30, Mate 30 Pro និងស្មាតហ្វូតអេក្រង់បត់ Mate X នឹងមិនអាចដំណើរការជាមួយនឹងកម្មវិធី Play Store ឬ Chrome ព្រមទាំង Gmail, Youtube ,Map និង Google service ទាំងអស់នោះឡើយ។

ទោះបីជាយ៉ាងណាក្តី Mate 30, Mate 30 Pro និង Mate X នៅតែអាចដំណើរការប្រព័ន្ធ Android បានដដែលតាមរយៈការប្រើប្រាស់ Open Source Version មានន័យថា គឺជាការដំណើរការជាមួយនឹង version ចាស់ដែលមានអាយុ២ឬ៣ឆ្នាំមុនទៅហើយប៉ុណ្ណោះ៕

អត្ថបទ៖ Lee

Share This Post: