ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ងាយបំផុត! របៀបជួយឲ្យ iPhone ស៊េរីចាស់ដំណើរការលឿនឡើងវិញ

    BY Khmernote Media March 30, 2018
    ងាយបំផុត! របៀបជួយឲ្យ iPhone ស៊េរីចាស់ដំណើរការលឿនឡើងវិញ

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសចេញនូវប្រព័ន្ធដំណើរការ iOS ជំនាន់ចុងក្រោយគេបង្អស់ 11.3 ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ឆែកមើលលើគុណភាពថ្ម និងធានាឲ្យបានថា iPhone ទាំងអស់នឹងដំណើរការបានល្អ ពោលគឺមិនយឺតទៀតឡើយ។

    ដោយឡែក ប្រព័ន្ធដំណើរការ iOS របស់ក្រុមហ៊ុន Apple ធ្លាប់ត្រូវបានអ្នកប្រើប្រាស់រិះគន់ម្ដងរួចហើយកាលពីឆ្នាំ2017 ទាក់ទងទៅនឹងការដំណើរការយឺត ហើយបញ្ហានេះមិនមែនកើតឡើងដោយចៃដន្យឡើយ គឺក្រុមហ៊ុន Apple ជាអ្នកធ្វើតែម្ដង ដោយសារចង់រក្សាគុណភាពថ្ម និងថាមពលប្រើប្រាស់បានយូរ។

    ទោះជាយ៉ាងណា មកដល់ប្រព័ន្ធដំណើរការ iOS 11.3 នេះ អ្នកអាចបង្កើតជម្រើសដោយខ្លួនឯង ពោលគឺចង់រក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរ តែដំណើរការយឺត រឺជ្រើសយកការដំណើរការលឿន តែស៊ីថាមពលថ្មវិញ។ ដើម្បីបង្កើតជម្រើស សូមចូលទៅកាន់៖

    – ត្រូវប្រាកដថា iPhone របស់អ្នកឈរនៅលំដាប់ប្រព័ន្ធដំណើរការ iOS 11.3 រឺចូលទៅកាន់ Settings > General > Software update។

    – ចូលទៅកាន់ Settings > Battery អ្នកនឹងឃើញមីនុយនេះ បន្ទាប់មកចុចលើពាក្យថា Battery Health (Beta)

    – បន្ទាប់មកទៀត អ្នកនឹងឃើញផ្ទាំងមួយនេះ

    – ដូចទៅនឹងអ្វីដែលអ្នកឃើញអញ្ចឹង គុណភាពថ្មរបស់ iPhone X មួយគ្រឿងនេះគឺនៅរហូតដល់ទៅ 98% ឯណោះ ហើយកំពុងដំណើរការក្នុងជម្រើស Optimal performance។

    – ប្រសិនបើអ្នកកំពុងប្រើប្រាស់ iPhone ស៊េរីទាប នោះអ្នកនឹងសង្កេតឃើញភាគរយគុណភាពថ្មនៅទាប ក៏ដោយសារការប្រើប្រាស់យូរ និងសាកច្រើនដងទើបធ្វើឲ្យគុណភាពវាធ្លាក់ចុះ។ មួយវិញទៀត នៅពេលដែលគុណភាពថ្មនៅសល់ក្រោម 80% នោះការដំណើរការនឹងត្រូវបានកំណត់ដោយស្វ័យប្រវត្តិ។

    តាមរយៈការកំណត់នេះ គឺបានន័យថា iPhone ត្រូវបានប្រព័ន្ធដំណើរការជួយដល់ថាមពលថ្ម ដោយការកំណត់លើល្បឿន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគិតថា ការដំណើរការនេះយឺតពេក ពិបាកប្រើ ហើយអ្នកមិនខ្វល់ថាគុណភាពថាមពលថ្មនឹងក្លាយទៅជាយ៉ាងណាទៀតនោះ អ្នកអាចចុចលើពាក្យថា “Disable” ដើម្បីបិទមុខងារនេះចោលបាន។

    Fu

    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay