បច្ចេកវិទ្យា

មកមើលរូបភាពកំប្លែងៗ ដែលគេនាំគ្នាបាញ់ iPhone 11 ទើបនឹងចេញក្តៅៗ

BY
Khmernote Media
September 12, 2019

កាលពីម្សិលមិញនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិក គឺក្រុមហ៊ុន Apple បានធ្វើការបង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនចំនួនន៣ម៉ូដែលគឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max។ iPhone 11 ស៊េរីថ្មីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមប្រើ iPhone ដោយសារតែ Apple បានកែប្រែរចនាបទថ្មីនៅខ្នងក្រោយ ដោយបានបន្ថែមកាមេរ៉ាដល់២គ្រាប់នៅលើ iPhone 11 និងបន្ថែមកាមេរ៉ារហូតដល់ទៅ៣គ្រាប់នៅលើ iPhone 11 Pro និង 11 Pro Max។

រចនាបថថ្មីនៅលើ iPhone 11, 11 Pro និង 11 Pro Max នេះមានទាំងការពេញចិត្ត ក៏ដូចជាការមិនពេញចិត្តផងដែរ។ ថ្ងៃនេះខ្មែរណូតនឹងបង្ហាញអ្នកទាំងអស់គ្នានូវរូបភាពបែបកំប្លែងៗនៅលើអិនធើណេត ដែលគេនាំគ្នាបង្អាប់ពីរូបរាងថ្មីរបស់ iPhone 11 ទាំង៣ម៉ូដែល មើលហើយធានាថាសើចចុកពោះតែម្តង៕

អត្ថបទ៖ សេម

Share This Post: