បច្ចេកវិទ្យា

ចង់ដឹងទេថា iPhone X ដែលមានអង្គផ្ទុកទិន្នន័យ 256GB មានតម្លៃប៉ុន្មានក្នុងទីផ្សារប្រទេសឥណ្ឌា? ត្រៀមចិត្តៗ…

BY
Khmernote Media
February 6, 2018

សម្រាប់អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយនូវស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Apple ដែលកំពុងទទួលបានភាពល្បីល្បាញទាំងសមត្ថភាព និងតម្លៃកប់ពពកផងដែរ នោះគឺ iPhone X នេះឯង។ ដោយឡែក សម្រាប់ពេលបច្ចុប្បន្ន iPhone X មានតែពីរម៉ូដែលប៉ុណ្ណោះជាមួយនឹងអង្គផ្ទុកទិន្នន័យផ្សេងគ្នា នោះគឺ 64GB ($1,228) និង 256GB ($1,408) សម្រាប់ទីផ្សារប្រទេសយើង។ ប៉ុន្ដែ អ្នកទាំងអស់គ្នាដឹងទេថា សម្រាប់ទីផ្សារប្រទេសឥណ្ឌា តើម៉ូដែល 256GB មានតម្លៃប៉ុន្មាន?

ជាការពិតណាស់ សម្រាប់ 256GB iPhone X ដែលបានដាក់លក់ក្នុងទីផ្សារប្រទេសឥណ្ឌាគឺមានតម្លៃកប់ក្ដោងតែម្ដង រហូតដល់ទៅ $1,700 ឯណោះ ពោលគឺកើនឡើងជាងមុនរហូតដល់ទៅ 15 ទៅ 20ភាគរយ។ មិនតែប៉ុណ្ណោះ ប្រទេសឥណ្ឌាក៏ជាប់ឈ្មោះជាប្រទេសដែលមានតម្លៃ iPhone ថ្លៃជាងគេដែរ។ សម្រាប់តម្លៃប៉ុណ្ណេះ អាចនិយាយបានថាស្មើរគ្នាទៅនឹងម៉ូតូមួយគ្រឿងទៅហើយ មួយវិញទៀត បើធៀបទៅនឹងតម្លៃសម្រាប់ទីផ្សារប្រទេសយើង គឺខ្ពស់ជាងឆ្ងាយណាស់។

Fu

ខ្មែរណូត

ប្រភព៖ idropnews

Share This Post: