Pixel 4 របស់ Google ប្រើបន្ទះឈីបត្រឹម Snapdragon 855 ប៉ុណ្ណោះ មិនលោតដល់ 855 Plus ឡើយ
- September 12, 2019
យោងតាមប្រភពព័ត៌មាន The androidauthority បានឲ្យដឹងថា មានព័ត៌មានបែកធ្លាយកាន់តែច្រើនឡើងអំពីម៉ូដែល Pixel 4 របស់ក្រុមហ៊ុន Google នៅមុនពេលប្រកាសជាផ្លូវការ ដែលត្រូវបានគេដឹងថា អាចធ្វើឡើងនាខែតុលាខាងមុខនេះ ហើយថ្មីៗនេះមានព័ត៌មានថ្មីមួយទៀតទាក់ទងនឹងកម្លាំងម៉ាស៊ីនរបស់ Pixel 4។
យោងតាមរយៈរូបភាពលេចធ្លាយចេញពីទូរស័ព្ទ Pixel 4 បានឲ្យដឹងថា ស្មានហ្វូននេះដំណើរការលើបន្ទះឈីប Snapdragon 855 ប៉ុណ្ណោះ មិនបានលោតដល់ 855 Plus ឡើយ ប៉ុន្តែបន្ទះឈីបនេះក៏ខ្លាំងដែរសម្រាប់ទីផ្សារបច្ចុប្បន្ន ដោយសារស្មាតហ្វូនជាច្រើនដូចជាង Galaxy Note 10 ក៏ប្រើបន្ទះឈីបនេះដែរ។
ចំពោះអេក្រង់នៅលើ Pixel 4 XL វិញមានទំហំ 6.23-inch មានកម្រិតបង្ហាញរូបភាព 1440 x 3040 pixel ដែលទំហំនេះតូចជាង Pixel 3 XL បន្តិច ប៉ុន្តែ Pixel 4 XL បំពាក់មកជាមួយនឹងកញ្ចក់ OLED ដែលបង្ហាញរូបភាពបានយ៉ាងច្បាស់។ Google Pixel 4 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ៕

![]()
អត្ថបទ៖ Lee
- Share This Post:






