ក្រុមហ៊ុន Google រងពិន័យជាទឹកប្រាក់រហូតដល់ទៅ ១ពាន់លានដុល្លារ ក្នុងករណីគេចពន្ធ នៅបារាំង
- September 13, 2019
បារាំង៖ អាជ្ញាធរទទួលការងារបច្ចេកវិទ្យានៃប្រទេសបារាំងបានធ្វើការតាមដាននិងពិនិត្យមើលទៅលើរាល់សកម្មភាពទាំងឡាយរបស់ក្រុមហ៊ុន Google របស់អាមេរិក នៅតំបន់អឺរ៉ុបក្រោមការសង្ស័យថាក្រុមហ៊ុនយក្សនេះមិនបានធ្វើការបង់ពន្ធចាំបាច់នៃប្រាក់ចំណេញរបស់ខ្លួននៅក្នុងប្រទេសបារាំង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សំដីការិយាល័យនៃអាជ្ញាធរបារាំងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានយល់ព្រមហើយក្នុងបង់ប្រាក់ពិន័យចំនួនប្រហែល ៥៥០ លានដុល្លារអាមេរិកដើម្បីដោះស្រាយការស៊ើបអង្កេតការក្លែងបន្លំពន្ធដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៥ ។ ទីភ្នាក់ងារព័ត៌មានបារាំង AFP ក៏បានរាយការណ៍ផងដែរថាពេលបន្ទាប់ក្រុមហ៊ុននឹងចំណាយប្រាក់ចំនួន ៤៦៥ លានដុល្លារន្ថែមទៀតដើម្បីទូទាត់នឹងការទាមទាររបស់អាជ្ញាធរពន្ធបារាំងដែលមានទឹកប្រាក់សរុបប្រមាណ ១ ពាន់លានដុល្លារ។
ក្នុងការឆ្លើយតបទៅនឹងករណីទាំងនេះលោក Antonin Levy ដែលជាមេធាវីតំណាងរបស់ Google បានកត់សម្គាល់ថា ដំណោះស្រាយនេះនឹងអាចលុបចោលទៅជម្លោះទាំងអស់ដែលមានកន្លងមក៕

អត្ថបទ៖Lee
- Share This Post:






