ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ត្រៀមហើយនៅ? Apple នឹងបញ្ចេញ iOS 13 ឲ្យធ្វើការដំឡើងនៅអាទិត្យក្រោយនេះហើយ

    BY Khmernote Media September 14, 2019
    ត្រៀមហើយនៅ? Apple នឹងបញ្ចេញ iOS 13 ឲ្យធ្វើការដំឡើងនៅអាទិត្យក្រោយនេះហើយ

    យោងតាមប្រភពព័ត៌មាន The TechRadar បានឲ្យដឹងថា ប្រតិបត្តិការ iOS 13 នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅសប្តាហ៍ក្រោយនេះហើយ ដោយអ្នកប្រើប្រាស់ iDevice ទាំងអស់អាចធ្វើការ update ប្រព័ន្ធ software ទៅលើទូរស័ព្ទទាំងឡាយរបស់ខ្លនដោយស្វ័យប្រវត្តិ ទោះបីជាម្ចាស់ទូរស័ព្ទមិនមានផែនការធ្វើបែបនេះក៏ដោយ។

    ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា iOS 13 នឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទីព្រហស្បតិ៍ទី១៩ ខែកញ្ញានេះហើយ មុនមួយថ្ងៃនៃការចេញលក់ជាផ្លូវការរបស់ iPhone 11 និង iPhone 11 Pro។ ចំពោះអតិថិជនប្រើប្រាស់ iPhone ទាំងឡាយដែលអាចទទួលបានអត្ថប្រយោជន៍ពី iOS 13 នោះមានចាប់ពីអ្នកប្រើប្រាស់ម៉ូដែល iPhone 6S ឡើងទៅ។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅលើមុខងារថ្មី ដែលទទួលបានពី iOS 13 នោះគឺ Dark Mode ដែលវាជាលើកដំបូងហើយសម្រាប់ iOS ទាំងឡាយរបស់ iPhone។ មុខងារ Dark Mode ធ្វើឲ្យរូបភាពផ្ទៃខាងក្រោយទៅជាពណ៌ខ្មៅប្រផេះខ្លះ ដែលមានភាពងាយស្រួលក្នុងការមើលនាពេលយប់ជាពិសេស៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay