បច្ចេកវិទ្យា

ដឹងអត់ថា ប្រទេសណា ដែលលក់ iPhone 11 ថោកជាងគេ?

BY
Khmernote Media
September 16, 2019

កាលពីឆ្នាំ២០១៧ តម្លៃជាមធ្យមរបស់ទូរស័ព្ទ iPhone គ្រប់ម៉ូដែលទាំងអស់គឺមានប្រហែលជា៦៥២ដុល្លារប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០១៨ ក្រោយការបង្ហាញខ្លួនរបស់ស៊េរី iPhone X តម្លៃជាមធ្យមរបស់ iPhone បានឡើងទៅដល់៧៩៣ដុល្លារវិញជាតម្លៃថ្លៃមិនធ្លាប់មានផងដែរ។

ផ្ទុយស្រឡះរវាងគ្នាពីឆ្នាំ២០១៧ និង២០១៨ ដែលមានតម្លៃថោកបំផុត និងថ្លៃបំផុតជាកម្រិតមធ្យមមិនធ្លាប់មាន ដោយឡែកនៅឆ្នាំ២០១៩នេះវិញនៅមិនទាន់មានការធ្វើរបាយការណ៍ដូចគ្នាកើតឡើងជាផ្លុវការនៅឡើយ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍នោះគឺថាតើប្រទេសណាដែលមានតម្លៃ iPhone 11 ថោកជាងគេបំផុតគឺថោកជាងប្រទេសអាមេរិក ដែលប្រទេសដើមរបស់ iPhone ផងនោះ?

តាមតួលេខដែលបានបង្ហាញដោយ The Phonearena កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា iPhone 11 ទំហំ 64GB នៅក្នុងប្រទេសជប៉ុនត្រូវបានដាក់លក់មានតម្លៃថោកជាងប្រទេសអាមេរិក និងថោកជាងប្រទេសណាណាទាំងអស់ដោយក្នុងនោះវាមានតម្លៃត្រឹមតែ៦៩២ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង ខណៈដែលអាមេរិកដាក់លក់ក្នុងតម្លៃ៦៩៩ដុល្លារ៕

អត្ថបទ៖ Lee

Share This Post: