ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    មុខងារ៦ចំណុច ដែលស្មាតហ្វូនដទៃមានប្រើអស់ហើយ តែ iPhone 11 អត់មានដូចគេ

    BY Khmernote Media September 16, 2019
    មុខងារ៦ចំណុច ដែលស្មាតហ្វូនដទៃមានប្រើអស់ហើយ តែ iPhone 11 អត់មានដូចគេ

    Apple បានបន្ថែមមុខងារថ្មីមួយចំនួនទៅនឹង iPhone 11 របស់ខ្លួនដូចដែរយើងបានដឹងកន្លងមកហើយក្នុងនោះដូចជាសមត្ថភាពថតរូបរបស់កាម៉េរា (Ultra-wide) ផង និងការសាកថ្មលឿនជាងមុនផង។ ក្នុងពេលជាមួយគ្នានេះអ្នកជំនាញ និងអ្នកប្រើប្រាស់ក៏បានជឿជាក់ដែរថា iPhone 11 ក៏នឹងអវត្តមានមុខងារទំនើបមួយចំនួន ដែលគ្រប់គ្នាអាចមើលឃើញមាននៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនទូរស័ព្ទដទៃផ្សេងទៀតផងដែរ។ បើទោះបីជាមានភាពយឺតយ៉ាវបែបនេះក្តី ប៉ុន្តែកន្លងមកជាក់ស្តែងក្រុមហ៊ុន Apple តែងតែមានស្ថានភាពដូចគ្នានេះជាមួយនឹងម៉ូដែលជំនាន់មុនៗ។

    The Businessinsider ចេញផ្សាយនៅថ្ងៃចន្ទទី១៦ ខែកញ្ញានេះបានឲ្យដឹងថា ការមិនបានបញ្ចូលមុខងារថ្មីៗទាំងនោះគឺជាចេតនារបស់ក្រុមហ៊ុនផ្ទាល់តែម្តងដោយសារតែខ្លួនកំពុងតែបន្តការងារអភិវឌ្ឍនៅឡើយហើយមិនចង់ដាក់វាឲ្យប្រើប្រាស់រហូតដល់ជឿជាក់១០០ភាគរយថា វានឹងមិនមានបញ្ហាណាកើតឡើងចំពោះអ្នកប្រើប្រាស់ឡើយ។ មុខងារសំខាន់ៗទាំង៦ ដែលមិនមាននៅលើ iPhone 11 មានដូចជា៖

    + ខ្សែសាក USB-C

    + ល្បឿនអេក្រង់មិនលឿនដល់ 90Hz ដោយ iPhone 11 មានល្បឿនអេក្រង់ត្រឹមតែ 60Hz ប៉ុណ្ណោះ

    + ស្កែនក្រយ៉ៅដៃលើអេក្រង់

    + មិនមានអេក្រង់ពេញ ដោយសារតែនៅរក្សាក្បាលឆក

    + សាកថ្មឥតខ្សែទៅកាន់ស្មាតហ្វូនដទៃ (Reverse wireless charging)

    + មិនមានសេវា 5G

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay