ខ្មែរណូត

ស្វែងរក

  • PR

    ស្រាបៀរ​ លីអូ ឧបត្ថម្ភកម្មវិធីជប់លៀងលើកប៉ាល់ដ៏ធំបំផុតនៅអាស៊ី

    BY choung samrith September 19, 2019
    ស្រាបៀរ​ លីអូ ឧបត្ថម្ភកម្មវិធីជប់លៀងលើកប៉ាល់ដ៏ធំបំផុតនៅអាស៊ី

    It’s the Ship ជាកម្មវិធីជប់លៀងលើកប៉ាល់ដ៏អស្ចារ្យដែលមានមនុស្សជាច្រើននាក់មកពីបណ្តាល ប្រទេសលើពិភពលោកចង់ចូលរួមទទួលយកបទពិសោធន៍ដែលមានតែម្តង ក្នុងឆាកជីវិត!

    មើលទៅការរៀបចំកម្មវិធី It’s the ship គឺស័ក្តិសមជាមួយអតិថិជនយុវវ័យរបស់ ស្រាបៀរ លីអូ នៅប្រទេសកម្ពុជានិងប្រទេសសិង្ហបុរី ដែលធ្វើឲ្យក្រុមហ៊ុនស្រាបៀលីអូ មិនស្ទាក់ស្ទើរក្នុងការចូលរួមជាដៃគូឧបត្ថម្ភឡើយ។

    កាលពីថ្ងៃទី 14 ខែកញ្ញា ​ឆ្នាំ 2019 យើងបានរៀបចំព្រឹត្តិការណ៍ជប់លៀងប្រកាសជា សាធារណៈអំពីកម្មវិធី It’s the ship នៅ Eden garden, Bottom up pub នៅតាម Beer Garden ផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាញឲ្យដឹងពី Captain LEO ដែលនឹងនាំយុវវ័យកម្ពុជាជំនាន់ថ្មី មកស្គាល់ពីកម្មវិធីជប់លៀងលើកប៉ាល់ដ៏ អស្ចារ្យនេះ ដែលចេញដំណើរកម្សាន្តពីប្រទេសសិង្ហបុរីទៅដែនទឹកអន្តរជាតិ ចំនួន 3 ថ្ងៃ 2 យប់ ចាប់ពីថ្ងៃទី 13 ដល់ 15 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ រួមជាមួយ សកម្មភាពសប្បាយៗជាច្រើន និងការជប់លៀងយ៉ាងពិសេសនៅលើកប៉ាល់។ នេះជាកម្មវិធីជប់លៀងដ៏អស្ចារ្យ ដែលអ្នកអាចរាប់អានមិត្តភក្តិថ្មីៗមកពីជុំវិញ ពិភពលោក។

    យើងបានរកឃើញអ្នកឈ្នះរង្វាន់ដំបូងគេនៅ Bottom Up ឈ្មោះកញ្ញា សាង សិរីរ័ត្ន ដែលឈ្នះសំបុត្រទៅចូលរួមកម្មវិធីជប់លៀង It’s the Ship នៅប្រទេសសិង្ហបុរី!

    តាមដាន Leopard ដើម្បីរីករាយជាមួយក​ម្មវិធីសប្បាយៗ និងប្រូម៉ូសិនពិសេសពីស្រាបៀរ លីអូ នៅក្នុងកម្មវិធី It’s the ship ព្រមទាំងមានឱកាសឈ្នះសំបុត្រចូលរួមក​ម្មវិធីជប់លៀងលើកប៉ាល់ដ៏​ធំបំផុត។ សំបុត្រជាច្រើននឹងផ្តល់ជូនតាមរយៈ Captain LEO នៅតាម Pub និងក្លឹបក្នុងរាជធានីភ្នំពេញ។ ជាវស្រាបៀរ លីអូ ដើម្បីមានឱកាសចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះសំបុត្រចូលរួមកម្មវិធី It’s The Ship ជាមួយការប្រគំតន្ត្រីសប្បាយៗ កម្មវិធីជប់លៀង Pool parties និងជួបតារាល្បីៗ។ សំបុត្រ 1 សន្លឹកអាច​ចូលរួមបាន 4 នាក់ ដូច្នេះអ្នកអាចហៅមិត្តសម្លាញ់ 3 នាក់ឲ្យចូលរួមជាមួយបាន។

    រង់ចាំឱកាសដ៏រំភើបនេះទាំងអស់គ្នា! ហើយចាំមើល អ្នកណាខ្លះចូលរួមជាមួយ Captain ដើម្បីរាំលេងកម្សាន្តនៅលើកប៉ាល់ដ៏ប្រណីត! ​

    ចាំជួបគ្នានៅថ្ងៃទី 20 ខែកញ្ញានេះនៅ 66 Degree និងថ្ងៃទី 21 ខែកញ្ញានៅ 57 club!

    តោះមករួមទាំងអស់គ្នា និងរីករាយជាមួយស្រាបៀរ លីអូ ព្រមទាំងមានឱកាសចូលរួមកម្មវិធីជប់លៀងដ៏អស្ចារ្យ It’s The Ship! សូមតាមដានផេកហ្វេសប៊ុក LEO Beer Cambodia ដើម្បីដឹងពីព័ត៌មានបន្ថែម។

    ចំាអីទៀត តោះមកសប្បាយៗទាំងអស់គ្នា!

    Share This Post: