បច្ចេកវិទ្យា

Galaxy A70s សង្ឃឹមបង្ហាញខ្លួនក្នុងខែនេះជាមួយនឹងកាម៉េរាទំហំរហូតដល់ 64MP

BY
Khmernote Media
September 23, 2019

ជាលទ្ធផលក្នុងទីផ្សាររបស់ស៊េរី Samsung Galaxy A70 គិតចាប់តាំងតែពីការបង្ហាញខ្លួនត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរគ្រាន់បើ ប៉ុន្តែបញ្ហាតែមួយគត់ដែលវាជួបប្រទះគឺជាកាម៉េរា ដែលមានគុណភាពមិនសូវប្រកួតប្រជែងជាមួយគេបានឡើយ។

បើយោងតាមការចុះផ្សាយរបស់ The Android Authority បានឲ្យដឹងថា អ្វីៗនឹងអាចផ្លាស់ប្តូរសាជាថ្មីនៅក្នុងខែកញ្ញានេះ ដោយសារតែ Samsung អាចនឹងបង្ហាញខ្លួនស៊េរី Galaxy A70s ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការជាមិនខាន។ ស៊េរីថ្មីនឹងបំពាក់មកជាមួយនឹងកាម៉េរាទំហំធំជាងជំនាន់មុន ដែលមានត្រឹមតែ 32MP ទៅដល់ 64MP ជំនួសវិញ។

ប្រភពដដែលបានសរសេរទៀតថា ការបង្ហាញខ្លួនដំបូងអាចនឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ហើយស៊េរីនេះនឹងអាចមានម៉ូដែលចំនួន២ផ្សេងគ្នា ប៉ុន្តែជឿជាក់ថានឹងមានរូបរាងស្រដៀងគ្នាទៅនឹង Galaxy A30s និង Galaxy A50s និងដំណើរការបន្ទះឈីប Snapdragon 675 SoC ដោយឡែក RAM របស់វាគឺ 6GB ហើយក្នុងតម្លៃលក់នៅឥណ្ឌាគឺមានប្រមាណជា៣០០០រូពីឬ៤២២ដុល្លារ៕

អត្ថបទ៖ Lee

Share This Post: