ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ផែនការ 5G របស់ម៉ាឡេស៊ីនឹងក្លាយទៅជាអត្ថប្រយោជន៍ដ៏មានសក្តានុពលសម្រាប់ Huawei

    BY Khmernote Media September 25, 2019
    ផែនការ 5G របស់ម៉ាឡេស៊ីនឹងក្លាយទៅជាអត្ថប្រយោជន៍ដ៏មានសក្តានុពលសម្រាប់ Huawei

    បរទេស: រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារទូរគមនាគមន៍របស់ប្រទេសម៉ាឡេស៊ីបានធ្វើការលើកឡើងកាលពីថ្ងៃអង្គារថា ប្រទេសរបស់ខ្លួននឹងចាប់ផ្តើមការអនុវត្តប្រើប្រាស់គម្រោងអ៊ិនធឺណេត 5Gនៅទូទាំងប្រទេសនាខែក្រោយនេះហើយ។

    ការប្រកាសនេះត្រូវបានគេមើលឃើញថា ម៉ាឡេស៊ីកំពុងស្ថិតនៅលើផ្លូវ ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីជាច្រើន ដែលចាប់ផ្តើមដំណើរការបច្ចេកវិទ្យាមួយនេះ។

    រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងចាប់ផ្តើមសេវាកម្មអ៊ីនធឺណេតតាមទូរស័ព្ទចល័តលឿនបំផុតមួយនេះនៅដើមឆ្នាំក្រោយហើយ គឺមិនមានស្ថិតក្នុងស្ថានការណ៍ដូចទៅនឹងប្រទេសវៀតណាម និងប្រទេសអភិវឌ្ឍន៍មួយចំនួនទៀតទេ ដែលមិនហ៊ានអនុញ្ញាតិឲ្យក្រុមហ៊ុនរបស់ខ្លួនធ្វើការជាមួយក្រុមហ៊ុន Huawei របស់ចិន។

    គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតរបស់ពិភពលោក Huawei ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិកកាលពីខែឧសភាបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ឧបករណ៍របស់ខ្លួនអាចត្រូវបានប្រើសម្រាប់ធ្វើចារកម្ម។អាមេរិកបានទាំងចេញសេចក្តីព្រមានរាល់ក្រុមហ៊ុននិងប្រទេសទាំងឡាយណាដែលមានបំណងធ្វើការសហការគ្នាជាមួយនឹង Huawei ទៀតផង៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay