ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ទំនងទេ! បើស្មាតហ្វូននាថ្ងៃអនាគតផលិតឡើងពីឈើវិញ?

    BY Khmernote Media March 31, 2018
    ទំនងទេ! បើស្មាតហ្វូននាថ្ងៃអនាគតផលិតឡើងពីឈើវិញ?

    សម្រាប់ស្មាតហ្វូនដែលមនុស្សលើពិភពលោកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន គឺភាគច្រើនត្រូវបានផលិតឡើងពីលោហៈ និងកញ្ចក់ដែលមើលទៅស្រស់ស្អាត ស្ដើង និងមានគុណភាពខ្ពស់ផងដែរ។ ដោយឡែក ក្នុងវិស័យស្មាតហ្វូននេះ ក្រុមហ៊ុនជាច្រើនតែងព្យាយាមស្វែងរកវិធីថ្មីក្នុងការផលិត ព្រោះយើងសង្កេតឃើញថាសារធាតុលោកហៈ ប្លាស្ទិច អាលុយមីញ៉ូម និងអ្វីៗជាច្រើនផ្សេងទៀតកំពុងមានការកើនឡើងមែនទែន។

    ស្របពេលជាមួយនឹងការប្រើប្រាស់លោហៈធាតុដើម្បីស្រោបការពារស្មាតហ្វូន អាចនិយាយបានថាជាវិធីដ៏ល្អបំផុតមួយ ពោលគឺធន់ប្រើប្រាស់បានយូរ។ ដូចគ្នាទៅនឹងម៉ូដែលស្មាតហ្វូន HTC M8 និង M9 ដែរ គឺប្រើប្រាស់លោហៈធាតុនាផ្នែកខាងក្រោយ ហើយពុំមានបច្ចេកវិទ្យាសាកថ្មឥតខ្សែភ្ជាប់មកជាមួយទេ។

    តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ប្រសិនបើស្មាតហ្វូននាថ្ងៃអនាគតត្រូវបានស្រោបដោយឈើវិញ? កាលពីឆ្នាំ2014 យើងធ្លាប់សង្កេតឃើញមានក្រុមហ៊ុនមួយបានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Motorola លើការបំពាក់ឈើនាផ្នែកខាងក្រោយឲ្យស្មាតហ្វូនត្រកូល Moto X។ ហើយវាពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ។

    គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ឈើដើម្បីស្រោបការពារស្មាតហ្វូន គឺល្អ និងធន់ជាងការប្រើប្រាស់លោហៈធាតុ រឺកញ្ចក់ទៅទៀត។ មួយវិញទៀត ការប្រើប្រាស់ឈើក៏នឹងធ្វើឲ្យស្មាតហ្វូនមានសោភ័ណភាពខ្ពស់ និងថ្លៃថ្នូរជាងមុនផងដែរ។ ទាក់ទងទៅនឹងស្មាតហ្វូនស្រោបឈើនេះ អាចនឹងត្រូវបានផលិតឡើងក្នុងឆ្នាំ2019 រឺ 2020 ខាងមុខនេះ ដូច្នេះយើងរងចាំមើលទាំងអស់គ្នា។

    Fu

    ប្រភព៖ androidauthority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay