បច្ចេកវិទ្យា

Xperia ស៊េរីថ្មីរបស់ Sony នឹងបំពាក់ឈីបនាគរាជ Snapdragon 865 ថែមទាំងសេវា 5G ទៀតផង

BY
Khmernote Media
October 1, 2019

Sony គិតចាប់តាំងតែពីឆ្នាំ២០១០មកត្រូវបានគេមើលឃើញថា នៅតែបន្តការប្រើប្រាស់បន្ទះឈីប Qualcomm-power ដដែល ហើយនៅឆ្នាំក្រោយនេះវានឹងមានរយៈពេល១ទសវត្ស ហើយសម្រាប់ក្រុមហ៊ុនជប៉ុនមួយនេះ ប៉ុន្តែវាត្រូវបានគេមើលឃើញថា ខ្លួនហាក់គ្មានផែនការកែប្រែទៅលើចំណុចនេះឡើយ។

យ៉ាងណាក្តីទោះបីជាមិនមានការប្រតិកម្មណាមួយឡើយអំពីក្រុមហ៊ុន ប៉ុន្តែយោងតាមវេបសាយ AndroPlus និងក្រុមហ៊ុនចែកចាយ server របស់ក្រុមហ៊ុន Sony បាននាំគ្នាធ្វើការអះអាងស្រដៀងគ្នាថា ក្រុមហ៊ុននឹងអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរបន្ទះឈីបចាស់របស់ខ្លួនជាមួយនឹងក្រុមហ៊ុន Qualcomm SM8250 ដោយការអាប់ដេតឲ្យប្រើប្រាស់បន្ទះឈីប Snapdragon 865 ជំនួសវិញនាឆ្នាំ២០២០ខាងមុខនេះ។

ប្រភពដដែលមិនអាចបញ្ជាក់បានច្រើនសូម្បីតែម៉ូដែលថ្មីនៅឡើយក្តី ប៉ុន្តែគេអាចថែមទាំងបញ្ជាក់ទៀតថា Sony ជំនាន់ថ្មីនេះនឹងក៏បំពាក់មកជាមួយនឹងបច្ចេកវិទ្យាអ៊ិនធឺណេត 5G ទៀតផង។ តាមផែនការដែលយើងអាចដឹងនាពេលកន្លងមក Sony នឹងប្រកាសបង្ហាញម៉ូដែលជំនាន់ថ្មីរបស់ខ្លួននៅចុងខែកុម្ភៈឆ្នាំ២០២០នេះហើយក្នុងព្រឹត្តិការណ៍MWC 2020៕

អត្ថបទ៖ Lee

Share This Post: