សុខភាព

អាមេរិកដកថ្នាំក្រពះប្រភេទនេះចេញ​ពីទីផ្សារ ដោយសារអាចបង្កជំងឺមហារីក

BY
Khmernote Media
October 1, 2019

ថ្នាំព្យាបាល​ក្រពះ Zantac ដែលមាន​លក់ និង​ប្រើប្រាស់​នៅ​ស្រុកខ្មែរ​យើង​ផងដែរ​នោះ ត្រូវបាន​ក្រុមហ៊ុន​ផលិតឱសថ ប្រកាស​ឲ្យ​ឈប់​ដាក់​លក់​នៅ​តាម​ឱសថស្ថាន ដោយសារ​វាអាច​បង្ក​ជំងឺ​មហារីក។

ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អាមេរិក CVS Pharmacy បាន​ប្រកាស​សេចក្តីជូន​ដំណឹង​នេះ កាលពី​ចុង​សប្ដាហ៍​មុន។ ក្រុមហ៊ុន​បាន​ផ្អាក​ការ​លក់​ថ្នាំ Zantac និង​ថ្នាំផ្សេងទៀត ដែល​មាន​សារធាតុ Ranitidine។ ការជូនដំណឹងនេះ ក្រោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថអាមេរិក (FDA) ប្រកាស​ថា សារធាតុ Ranitidine មួយ​ចំនួន នៅ​ក្នុង​ថ្នាំ​ព្យាបាល​ការ​ក្រហាយ​ទ្រូង និង​កាត់បន្ថយ​ជាតិ​អាស៊ីដ មាន​ភាព​មិនសុទ្ធ ហើយ​អាច​បង្ក​ជំងឺ​មហារីក។

ទោះយ៉ាងណា ក្រុមហ៊ុន​មិនទាន់​ប្រកាស​យក​ថ្នាំ​មាន​សារធាតុ Ranitidine ទាំងនេះ ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ​នៅ​ឡើយទេ ហើយ​ក៏មិន​ទាន់​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ឈប់​លេបថ្នាំ​ប្រភេទ​នេះ​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: