បច្ចេកវិទ្យា

Pixel 4 មានមុខងារពិសេសមួយ ដែលអាចសង្គ្រោះជីវិតយើង ពេលជួបគ្រោះថ្នាក់ចរាចរណ៍បាន

BY
Khmernote Media
October 2, 2019

តាមរយៈព័ត៌មាន ដែលត្រូវបានចេញផ្សាយដោយ XDA Developers កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនយក្ស Google កំពុងសំងំអភិវឌ្ឍនូវកម្មវិធីទូរស័ព្ទថ្មីមួយ ដែលជឿជាក់ថានឹងអាចជួយសង្គ្រោះជីវិតមនុស្សពីគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្តរបស់គេពួកគេបាន។

កម្មវិធីពិសេសនេះនឹងអាចផ្តល់សញ្ញា ឬខលទៅកាន់លេខសង្គ្រោះបន្ទាន់៩១១ ភ្លាមៗ និងថែមទាំងបានផ្តល់ទីតាំងកន្លែងកើតហេតុរបស់អ្នកប្រើប្រាស់ផងដែរ។ XDA Developers បន្តទៀតថា កម្មវិធីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់ម៉ូដែល Pixel របស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែខណៈដែលម៉ូដែលPixel 3ទាំងអស់នៅមិនទាន់អាចប្រើប្រាស់វាបាននៅឡើយ ដោយមានន័យថាកម្មវិធីនេះគឺនឹងចេញមកជាមួយនឹង Pixel 4 ប៉ុណ្ណោះ ដែលតាមផែនការគឺប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ដំណើរការនៃការប្រើប្រាស់កម្មវិធីនេះដូចជាមិនមានភាពស្មុគ្រស្មាញឡើយ ដោយវានឹងប្រើប្រាស់កម្មវិធីវាស់វែងវៃឆ្លាតទៅនឹងសម្លេងទង្គិចណាមួយ ដែលចេញពីអ្នកប្រើប្រាស់ស្រដៀងទៅនឹងរថយន្តបុកគ្នាឬគ្រោះថ្នាក់ចរាចរណ៍នានា បន្ទាប់មកវានឹងលោតសម្លេងរោទន៍ខ្លាំងបន្តិចម្តងរហូតដល់កម្រិតចុងក្រោយ ហើយបើអ្នកប្រើប្រាស់មិនបានចុចបញ្ចប់សម្លេងរោទន៍នេះទេនោះកម្មវិធីដែលត្រូវបានគេស្គាល់ថាឈ្មោះថា Personal Safety នឹងធ្វើការខលភ្លាមទៅកាន់៩១១ និងការផ្តល់ទីតាំងរបស់ទូរស័ព្ទតែម្តង៕

អត្ថបទ៖ Lee

Share This Post: