Mate 30 អាចតម្លើង Google service តាមវិធីមួយថ្មីមួយបាន តែមិនដល់២៤ម៉ោងផងបែរជាដំណើរលែងបានវិញ
- October 3, 2019
បើអ្នកទាំងអស់គ្នា ដែលបានតាមដានព័ត៌មានរបស់ក្រុមហ៊ុនផលិតទូរស័ព្ទយក្សចិនពាក់ព័ន្ធនឹងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកនោះជឿជាក់ថា អ្នកក៏បានដឹងដែរថា Huawei Mate 30 និង Mate 30 Pro ដែលទើបតែបានបង្ហាញខ្លួនលើទីផ្សារនោះគឺមិនអាចដំណើរការកម្មវិធីរបស់ខ្លួនជាមួយនឹងសេវាកម្មរបស់ Google app បានឡើយ។
មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទីអង្គារទី១ ខែតុលាតាមរយៈការអះអាងរបស់លោក John Wu អ្នកជំនាញស្រាវជ្រាវពីបច្ចេកសុវត្ថិភាពម្នាក់បានប្រកាសថា មានវិធីថ្មីដែលអាចតម្លើងកម្មវិធី Google service ទៅលើស៊េរី Mate 30 ទាំងពីរបាន ប៉ុន្តែស្រាប់តែមិនដល់២៤ម៉ោងផងវាបែរជាមិនអាចដំណើរការបានទៅវិញនេះ បើតាមការចេញផ្សាយរបស់កាសែត Bloomberg។
នេះមានន័យថា Mate 30 គ្រប់ម៉ូដែលនឹងមិនអាចត្រឡប់ទៅដំណើរការជាមួយនឹង Google service បានឡើយនៅលើឧបករណ៍ Huawei ជំនាន់ក្រោយៗឬទោះបីជាមានអ្នកជំនាញអាចរកឃើញវិធីដោះស្រាយណាក៏ដោយក៏មិនអាចដំណើរការដែរ ដោយគេជឿជាក់ថា វិធីតែមួយគត់នោះគឺលុះត្រាណាតែរដ្ឋាភិបាលអាមេរិកនឹងប្តូរចិត្តទៅលើការដាក់ទណ្ឌកម្មរបស់ក្រុមហ៊ុន Huawei វិញ៕

អត្ថបទ៖ Lee
- Share This Post:






