លេចធ្លាយរូបរាង AirPods 3 មានប្រវែងខ្លីជាងមុន និងបន្ថែមជ័រពិសេសនៅចុងកាសផងដែរ
- October 5, 2019
យោងតាមប្រភពព័ត៌មាន The Phonearena ចេញផ្សាយបានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើការងារមួយរយៈមកហើយលើ AirPods ជំនាន់ថ្មីរបស់ខ្លួនដោយក្នុងនោះមានការអះអាងទៀតថា AirPods ជំនាន់ទី៣ នេះដែរអាចនឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះ។ iOS 13.2 beta ដែលក្រុមហ៊ុន Apple ទើបតែបានប្រកាសជាផ្លូវការប៉ុន្មានថ្ងៃមុននេះ ក៏មានបង្ហាញរូប icon ដែលជារូបសញ្ញាសំគាល់ថាជា AirPods 3 ឬ AirPods Pro។

AirPods ជំនាន់ថ្មីមានប្រវែងខ្លីជាងមុនបន្តិច និងដាក់ពេញត្រចៀកជាងមុនជាពិសេសវាបានផលិតពីជ័រកៅស៊ូសុទ្ធ ដែលទាំងនេះសុទ្ធតែជាយុទ្ធសាស្ត្រថ្មីដែល Apple សង្ឃឹមថានឹងអាចទាក់ទាញបានអតិថិជនថ្មីដែលមិនមែនជាអ្នកគាំទ្រ និងចូលចិត្តការឌីសាញរបស់ AirPods ជំនាន់ចាស់ៗ។ AirPods 3 នេះនឹងមានមុខងារកាត់បន្ថយសំលេងរំខាន ព្រមទាំងអាចការពារការជ្រាបទឹកផងដែរ។ ហើយ Apple ក៏កំពុងតែធ្វើការបន្ថែមរយៈចំងាយលើការ connect របស់ AirPods ឲ្យបានឆ្ងាយជាងមុនផងដែរ និងមានថាមពលថ្មកាន់ជាងមុនទៀតផង៕
អត្ថបទ៖ Lee
- Share This Post:









