បច្ចេកវិទ្យា

លេចធ្លាយព័ត៌មានថា OnePlus 8 នឹងប្រើកាមេរ៉ាទំលុះអេក្រង់ ថែមទាំងអាចសាកថ្មឥតខ្សែទៀត

BY
Khmernote Media
October 7, 2019

OnePlus 7T ត្រូវបានគេដឹងថា ទើបតែបានប្រកាសបង្ហាញខ្លួនកាលពីសប្តាហ៍មុន ប៉ុន្តែជឿជាក់ថានឹងមិនទាន់មាននៅក្នុងស្តុកសម្រាប់ទទួលការបញ្ជាទិញឡើយរហូតដល់ថ្ងៃសុក្រ១៨ ខែតុលាខាងមុខ។

អ្នកជំនាញលោក Steve Hemmerstoffer បានអះអាងថា ខណៈដែលជំនាន់ថ្មីមិនទាន់ចេញបានលក់សូម្បីតែមួយគ្រឿងនៅឡើយនោះប៉ុន្តែក្រុមហ៊ុនកំពុងធ្វើការងារយ៉ាងមមាញឹកជាមួយនឹងជំនាន់ថ្មីមួយទៀតសម្រាប់ឆ្នាំ២០២០។ OnePlus 8 នៅថ្ងៃនេះបានបែកធ្លាយរូបរាងចេញពីប្រភពដ៏ល្បី OnLeaks និង CashKaro។

អ្វីដែលយើងអាចដឹងលើសពីនេះនោះគឺទោះបីជាមានឈ្មោះថាជាជំនាន់ថ្មីរបស់ OnePlus 7T មែន ប៉ុន្តែ OnePlus 8 នេះបែរទៅជាមានរូបរាងស្រដៀងទៅនឹង OnePlus 7 Pro ទៅវិញ។ OnePlus 8 អាចមានអេក្រង់ទំហំ 6.5-inch កោងសងខាង និងប្រើកាមេរ៉ាទំលុះអេក្រង់វិញ ខណៈ OnePlus 7 Pro ប្រើកាមេរ៉ាហូតចេញពីតួខ្លួន ហើយអ្វីកាន់តែពិសេសនោះគឺ OnePlus 8 ទំនងជាមានបច្ចេកវិទ្យាសាកថ្មឥតខ្សែ (wireless charge) ហើយ។

មិនខុសពី OnePlus ផ្សេងឡើយគេជឿជាក់ទៀតថាជំនាន់ថ្មីនេះនឹងផលិតឡើងជាមួយនឹងបន្ទះឈីប Qualcomm បច្ចេកវិទ្យាចុងក្រោយបង្អស់ហើយអាចជា Snapdragon 865 គិតត្រឹមពេលដែលវាអាចបង្ហាញខ្លួន។ OnePlus 8 នឹងអាចផ្ទុកអង្គចងចាំដល់ទៅ 128GB ជាមួយនឹងរ៉េម 8GB៕

អត្ថបទ៖ Lee

Share This Post: