បច្ចេកវិទ្យា

ខ្លាំងមែន! វៀតណាមយកស្មាតហ្វូនរបស់ខ្លួន៤ម៉ូដែលទៅលក់ដល់រុស្សី

BY
Khmernote Media
October 9, 2019

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនៅពេល ដែលក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីរបស់ប្រទេសវៀតណាម Vingroup ត្រូវបានគេជឿជាក់ថា បានដាក់លក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនដល់ទៅ៤ម៉ូដែលព្រមគ្នានៅក្នុងទីផ្សារប្រទេសរុស្សី។

Vsmart ស៊េរីថ្មីនឹងត្រូវចែកចាយផ្ទាល់ដោយក្រុមហ៊ុនចែកចាយ TFN Trading គឺជាក្រុមហ៊ុនធំជំនាញខាងចែកចាយ និងលក់រាយទូរស័ព្ទល្បីនៅតំបន់អ៊ឺរ៉ុបកណ្តាលនិងអ៊ឺរ៉ុបភាគខាងកើត ដែលមានទីតាំងធំនៅក្នុងប្រទេសឡាតវៀ។

ម៉ូដែលទាំង៤របស់ Vsmart នោះមានដូចជា Vsmart Bee, Vsmart Star, Vsmart Joy2 និង Vsmart Live ដែលត្រូវបានគេដឹងផងដែរនឹងដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android។

តាមការអះអាងរបស់ប្រធានផ្នែកលក់ប្រចាំនៅក្នុងប្រទេសរុស្សីនៃក្រុមហ៊ុន VinSmart លោក Sergey Sadkov បានអះអាងថា ការដាក់លក់ទូរស័ព្ទស្មាតហ្វូនម៉ូដែល៤នេះគ្រាន់តែជាតំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ ដោយផែនការបន្ទាប់ក្រុមហ៊ុននឹងមានទាំងផលិតផលបច្ចេកវិទ្យាជាច្រើនទៀតជាពិសេសសំភារៈប្រើប្រាស់តាមគេហដ្ឋានសម្រាប់ដាក់លក់នៅទីផ្សារប្រទេសរុស្ស៊ីផងដែរ៕

អត្ថបទ៖ Lee

Share This Post: