ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Samsung Galaxy S11 នឹងទទួលបានអាប់ដេតយ៉ាងខ្លាំងនៅលើកាមេរ៉ា

    BY Khmernote Media October 10, 2019
    Samsung Galaxy S11 នឹងទទួលបានអាប់ដេតយ៉ាងខ្លាំងនៅលើកាមេរ៉ា

    ទោះបីជាមិនទាន់បានបង្ហាញខ្លួនជាផ្លូវការក៏ពិតមែន ប៉ុន្តែអ្វីដែលចំណុចសំខាន់បំផុត ដែលគ្រប់គ្នាទន្ទឹងរងចាំបំផុតនោះគឺកាម៉េរារបស់ Galaxy S11។ ព័ត៌មានចចាមអារ៉ាមជាច្រើនអំពីកាម៉េរារបស់ Galaxy S11 ក្នុងនោះមានដូចជា sensor ទំហំ 108MP និង Len កម្រិត 5x optical zoom ផងដែរ។

    តែមកដល់សប្តាហ៍នេះយើងអាចសង្ឃឹមថា មានភាពកាន់តែអស្ចារ្យលើសនេះទៀតផង។ តាមរយៈគណនេយ្យរបស់អ្នកជំនាញព័ត៌មានចចាមអារ៉ាម Ice Universe បានសរសេរថា Galaxy S11 នឹងមិនមានត្រឹមតែកាម៉េរា 5x optical zoom ធម្មតាឡើយ។ ទោះបីជាមិនបានបញ្ចាក់លំអិតបន្ថែមថា តែតាមពាក្យទាំងនោះគេអាចដឹងបានថានឹងមានអ្វីពិសេសឬលើសពីធម្មតាជាមិនខាន។

    ឆ្លើយតបទៅនឹង tweet នោះផងដែរ Ice Universe បានសរសេរថា Galaxy S11 នឹងមានកំរាស់ក្រាស់ជាង Galaxy S10 ដែលមានទំហំ៧,៨មីលីម៉ែត្រ។ ទោះបីជាមិនទាន់មានព័ត៌មានបន្ថែមក្តី ប៉ុន្តែជឿជាក់ថាស៊េរី Galaxy S11 នេះនឹងមិនអាចបង្ហាញខ្លួនឡើយរហូតដល់ខែកុម្ភៈឆ្នាំក្រោយ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay