បច្ចេកវិទ្យា

ចិនបានសាងសង់ Telescope ធំជាងគេបំផុតនៅលើពិភពលោក ហើយពេលនេះវាអាចដំណើរការបានពេញលេញជាស្ថាពរ

BY
autoadmin
October 11, 2019

បន្ទាប់ពីការសាងសង់អស់រយៈពេលជាច្រើនឆ្នាំ ពេលនេះតេឡេស្កុបវិទ្យុយក្សថ្មីមួយនេះអាចដំណើរការបានហើយ។ តេឡេស្កុបដែលមានឈ្មោះថា FAST (តេឡេស្កុបវិទ្យុជម្រៅ ៥០០ម៉ែត្រ) អាចមានសមត្ថភាពទាញយកការអង្កេតបានច្រើនជាង​ចានផ្កាយរណបទំហំ ៣០៥ម៉ែត្រ របស់វិទ្យាស្ថាន​អង្កេត​តារាសាស្ត្រ​ ​Arecibo Observatory​ ​នៅ​លើ​កោះ​ ​Puerto Rico បានរហូតដល់ទៅ ២ដង ។ ហើយមុនពេលដែលមានវត្តមាន FAST, ចានផ្កាយរណប Arecibo គឺជាតេឡេស្កុបវិទ្យុធំជាងគេបំផុតរបស់ពិភពលោក។

FAST ត្រូវបានបង្កើតឡើងដោយបន្ទះចំនួន ៤,៤៥០ ហើយត្រូវបានកប់នៅក្នុងអាងធម្មជាតិ ដែលគេហៅថា Dawodang នៅខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។ វាជាចានផ្កាយរណបដែលមានប្រវែង ៥០០ម៉ែត្រ ដែលមិនអាចតម្រង់ទិសដៅបាន ហើយវាមិនត្រឹមតែជាឧបករណ៍ចាប់សញ្ញាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍កែវយឺតធំជាងគេបំផុតនៅលើពិភពលោកផងដែរ៕

អត្ថបទ៖ លីដា

Share This Post: