ទើបចេញលក់ភ្លាម Galaxy Fold លក់ដាច់អស់ពីស្តុកភ្លែតនៅអាហ្វ្រិកខាងត្បូង
- October 14, 2019
Galaxy Fold ទទួលបានការបញ្ជាទិញជាមុនជាលើកដំបូងនៅក្នុងសប្តាហ៍មុននេះតាមទីផ្សារ ក្រោយការបង្ហាញខ្លួនជាផ្លូវការកន្លងមកហើយម៉ូដែលនេះហាក់ដូចជាទទួលបានការគាំទ្រជាវិជ្ជមានយ៉ាងខ្លាំងផងដែរពីសំណាក់អតិថិជនរបស់ខ្លួន។
ជារឿងដែលមិននឹកស្មានមួយនៅពេល ដែលក្នុងនោះសូម្បីតែទីផ្សារនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានទទួលការបញ្ជាទិញទុកជាមុនអស់ពីស្តុកភ្លាមកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។ ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនមិនបានបញ្ជាក់ទេថា ចំនួនដែលបានលក់អស់ពីអាហ្វ្រិកខាងត្បូងនោះមានចំនួនប៉ុន្មាននោះទេ ហើយក៏មិនបានបញ្ជាក់ថាពេលនឹងដាក់បញ្ចូលស្តុកបន្ថែមទៅក្នុងទីផ្សារនេះដែរ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានបញ្ជាក់ដែរថា Galaxy Fold នេះបានទទួលការបញ្ជាទិញទុកជាមុននឹងអស់ពីស្តុកនៅតាមទីផ្សារជាច្រើនផងដែរដូចជាប្រទេសកូរ៉េខាងត្បូងប្រទេសម៉ាឡេស៊ីនិងប្រទេសឥណ្ឌាផងដែរ៕

អត្ថបទ៖ Lee
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






