សិល្បៈ
អតីតសមាជិកក្រុម F(x) និងជាតារាសម្តែងស្រី Sulli ត្រូវគេប្រទះឃើញបាត់បង់ជីវិត នៅក្នុងអគារអាផាតមិនយ៉ាងអាណោចអាធ័ម
BY Khmernote Media
October 14, 2019
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន KoreaBoo បានឲ្យដឹងថា អតីតសមាជិកក្រុម F(x) និងជាតារាសម្តែងឈ្មោះ Sulli Choi បានទទួលមរណភាព ដោយការធ្វើអត្តឃាត។ យោងតាមសម្តីរបស់ប៉ូលិសនៅ Seongnam Sujeong ក្នុងខេត្ត Gyeonggi បានឲ្យដឹងថានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មិត្តរួមការងារ បានឃើញនាងដេកស្លាប់នៅក្នុងអាផាតមិនមួយ ស្ថិតនៅក្នុងក្រុង Sujeong-gu ខេត្ត Seongnam នៅម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច (ម៉ោងនៅកូរ៉េខាងត្បូង)។
បច្ចុប្បន្ននេះប៉ូលីសកំពុងស្វែងរកសំបុត្រផ្ដាំផ្ញើដែលតារាស្រីរូបនេះអាចនឹងបន្សល់ទុក និងពិនិត្យមើលកន្លែងកើតហេតុដើម្បីរកឲ្យឃើញមូលហេតុពិតប្រាកដនៃការស្លាប់របស់តារាវ័យក្មេងរូបនេះ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕




