បច្ចេកវិទ្យា

អាល្លឺម៉ង់បើកភ្លើងខៀវឲ្យ Huawei ដំណើរការ 5G ក្នុងប្រទេសខ្លួនបាន

BY
Khmernote Media
October 16, 2019

បរទេស៖ អស់ពេលជិតមួយឆ្នាំហើយ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្រមានដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនកុំអោយក្រុមហ៊ុន Huawei ផ្គត់ផ្គង់ឧបករណ៍បណ្តាញសម្រាប់បណ្តាញ 5G ដល់ប្រទេសពួកគេ។ អាមេរិកបានលើកហេតុផល ដោយសារតែក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បណ្តាញធំជាងគេបំផុតនៅលើពិភពលោក និងកំពុងមានចំណែកទីផ្សារដល់ទៅ២៨ភាគរយមួយនេះត្រូវបានអាមេរិកចាត់ទុកបានគំរាមកំហែងដល់សន្តិសុខជាតិនៅក្នុងប្រទេសរបស់ខ្លួន។

ប៉ុន្តែកាលពីពេលថ្មីៗនេះ តាមរយៈសារព័ត៌មានរ៉យទ័របានសរសេរថា ប្រទេសអាល្លឺម៉ង់តាមរយៈច្បាប់ថ្មីគឺបានបញ្ជាក់ថា ការគ្របដណ្តប់នៃបច្ចេកវិទ្យាអ៊ិនធើណេត 5G នៅក្នុងប្រទេសរបស់ខ្លួនគឺនឹងមិនមានការហាមឃាត់ប្រើប្រាស់ឧបករណ៍ទាំងឡាយរបស់ក្រុមហ៊ុន Huawei ឡើយ។ 5G គឺជាការតភ្ជាប់អ៊ិនធើណេតឥតខ្សែជំនាន់ក្រោយ ដែលអាចមានសមត្ថភាពទាញយកទិន្នន័យល្បឿនលឿនជាង 4G ដល់ទៅ ១០ ដង។

ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅថ្ងៃចន្ទនាទីក្រុងប៊ែរឡាំងអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បានមានប្រសាសន៍ថា យើងមិនធ្វើការសំរេចចិត្តជាមុន ដើម្បីហាមឃាត់អ្នកណាម្នាក់ឬក្រុមហ៊ុនណាមួយឡើយក្នុងប្រទេសនេះមិនឲ្យប្រើប្រាស់ផលិតផលទាំងឡាយរបស់ Huawei ឡើយ៕

អត្ថបទ៖ Lee

Share This Post: