បច្ចេកវិទ្យា

Google Map បន្ថែមមុខងារពិសេសមួយក្នុងពេលអ្នកជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

BY
Khmernote Media
October 19, 2019

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្រុមហ៊ុនយក្ស Google បានប្រកាសថាមុខងារថ្មីបន្ថែមលើ Google Map មួយនឹងអាចចាប់ដំណើរការបានហើយក្នុងសប្តាហ៍នេះលើគ្រប់តំបន់ទាំងអស់លើពិភពលោក។ មុខងារថ្មីនឹងអនុញ្ញាតិឲ្យអ្នកប្រើប្រាស់កម្មវិធី Google Map អាចរាយការណ៍ពីហេតុការណ៍គ្រោះថា្នក់ចរាចរណ៍បានយ៉ាងងាយស្រួល។

ការអាប់ដេតដ៏សំខាន់របស់ Google Map នោះគឺការបន្ថែមសមត្ថភាព ដែលអាចអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ក្នុងការរាយការណ៍ពីទីតាំងនៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ហាញសញ្ញាព្រមានផ្សេងអំពីស្ថានភាពផ្លូវធ្វើដំណើរចេញពីទូរស័ព្ទដៃគ្រប់ម៉ូដែល។ Google ជឿជាក់ថា វាគឺជាមុខងារដ៏ពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ Android ហើយក្នុងពេលបន្ទាប់ខ្លួនក៏នឹងដំណើរការវាលើ iOS ផងដែរ។

Google ក៏បានបញ្ជាក់ទៀតថា នៅក្នងការអាប់ដេតបន្ថែមនាពេលខាងមុខនោះក៏មានដូចជាការរាយការណ៍នូវហេតុការណ៍ផ្សេងៗទៀតដូចជា construction (គ្រោះថ្នាក់ការដ្ឋាន), land closure (ផ្លូវដែលត្រូវបានបិទ), disabled vehicles (យានយន្តដែលមិនអាចធ្វើដំណើរទៅមុខបាន) និងobject or the road (ឧបសគ្គនានានៅលើផ្លូវ) ផងដែរ៕

អត្ថបទ៖ Lee

Share This Post: