បច្ចេកវិទ្យា

Amazon Global Selling បង្កើតក្រុមជំនាញមួយនៅវៀតណាមជាផ្លូវការ

BY
autoadmin
October 21, 2019

ជាមួយនឹងក្រុមថ្មី Amazon Global Selling នឹងជួយបណ្តុះបណ្តាលអាជីវកម្មអំពីការលក់ផលិតផលរបស់ពួកគេនៅលើវេបសាយ Amazon រួមទាំងការបង្កើតបញ្ជីធាតុ ឬការប្រើប្រាស់សេវាកម្ម FBA (ការបំពេញដោយក្រុមហ៊ុន Amazon) និងសកម្មភាពផ្សេងទៀត។

លោក Bernard Tay នាយកផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Amazon និងជានាយក Amazon Global Selling អាស៊ី​អា​គ្នេ​យ៏, អូស្ត្រាលី និងនូវែលសេឡង់ បានលើកឡើងថា ការចាប់ផ្តើមក្រុមលក់ Amazon Global Selling នៅវៀតណាមនឹងជួយដល់អាជីវកម្ម ផ្តល់ឱកាសដល់អ្នកលក់នាំចេញផលិតផលក្នុងស្រុក ក៏ដូចជាក្លាយជាស្ពានដល់អតិថិជនសកលរបស់ក្រុមហ៊ុន Amazon ។

អ្នកលក់នឹងអាចចូលប្រើគណនីអ្នកទិញដោយផ្ទាល់ចំនួន ៣០០លាននាក់ រួមទាំងអតិថិជន Prime ច្រើនជាង ១០០លាននាក់ នៅក្នុងទីផ្សារអន្តរជាតិជាច្រើនរបស់ Amazon ។ Amazon Global Selling នឹងជួយដល់អ្នកលក់ជនជាតិវៀតណាម ដែលមានបំណងពង្រីកអាជីវកម្មរបស់ពួកគេ និងបង្កើតពាណិជ្ជសញ្ញា។ លោក Hoang Minh Chien អនុប្រធានទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មវៀតណាមនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (Vietrade) បានមានប្រសាសន៍ថា ការបង្កើត Amazon Global Selling នៅប្រទេសវៀតណាមនឹងគាំទ្រដល់ការប្រាស្រ័យទាក់ទងក្នុងតំបន់ និងបង្កើតដំណោះស្រាយប្រសើរជាងមុនដើម្បីជួយអាជីវកម្មនៅវៀតណាម៕

អត្ថបទ៖ លីដា

Share This Post: