បច្ចេកវិទ្យា

វ៉ែនតាឆ្លាតវៃ (Apple AR Glass) ត្រៀមបង្ហាញខ្លួននៅឆ្នាំក្រោយនេះ

BY
Khmernote Media
October 24, 2019

យោងតាមប្រភពព័ត៌មាន Phonearena បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Apple ដែលត្រៀមខ្លួនក្នុងការដាក់បង្ហាញវ៉ែនតាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួន AR glass នៅឆ្នាំក្រោយនោះបានបង្ហាញពីភាពទុកចិត្តយ៉ាងខ្លាំងជាមួយនឹងផលិតមួយនេះ។

យោងតាមអ្នកជំនាញលោក Mark Gurman បានបញ្ជាក់ថា AR Glass នឹងមានមុខនាទីមួយចំនួនដូចជាអេក្រង់ holographic នឹងជួយឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ក្នុងការអាចបញ្ចាំងព័ត៌មានសំខាន់ៗមួយចំនួនទៀតដូចជា Message, Emails ឬ Weather ជាដើម។

ក្នុងព័ត៌មានចចាមអារ៉ាមក៏បានអះអាងដែរថា AR Glass ក៏នឹងមានបញ្ចូលមកជាមួយនឹងកម្មវិធីផែនទីរបស់ Apple ដែលនឹងជំនួយដល់កម្មវិធីហ្គេមមួយចំនួនផងដែរមានន័យថាអ្នកនឹងអាចលេងហ្គេមពេលកំពុងពាក់វ៉ែនតា AR Glass នេះបានដែរ៕

អត្ថបទ៖ Lee

Share This Post: