ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    សោកស្ដាយសម្រាប់អ្នកប្រើស្មាតហ្វូន Galaxy S6 ព្រោះចាប់ពីថ្ងៃនេះទៅ ម៉ូដែលនេះមិនទទួលបានការអភិវឌ្ឍន៍ទៀតទេ

    BY Khmernote Media April 3, 2018
    សោកស្ដាយសម្រាប់អ្នកប្រើស្មាតហ្វូន Galaxy S6 ព្រោះចាប់ពីថ្ងៃនេះទៅ ម៉ូដែលនេះមិនទទួលបានការអភិវឌ្ឍន៍ទៀតទេ

    កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ពួកគេនឹងបញ្ឈប់ការអភិវឌ្ឍទាំងឡាយ លើម៉ូដែលស្មាតហ្វូនត្រកូល Galaxy S6 ដែលមានដូចជា Galaxy S6, Galaxy S6 Edge+ និង Galaxy S6 Active។ ទោះជាយ៉ាងណា គិតមកត្រឹមពេលនេះ ត្រកូល S6 គឺមានអាយុ 3ឆ្នាំហើយ។

    ត្រឡប់ទៅកាន់ឆ្នាំ2015 វិញ Galaxy S6 ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយឲ្យក្រុមហ៊ុន Samsung គឺការផ្លាស់ប្ដូរផ្ទៃខាងក្រោយទៅជាកញ្ចក់ ហើយក៏ជាសេចក្ដីបញ្ចប់នៃរចនាបទអាចបើកសន្ទះក្រោយដោះថ្មចេញបានដោយខ្លួនឯងដែរ។ មិនតែប៉ុណ្ណោះ Galaxy S6 ក៏ទទួលបានភាពល្បីល្បាញទាក់ទងទៅនឹងអេក្រង់កោងដែរ។

    អាចនិយាយបានថា នេះគឺជារឿងដែលមិនគួរឲ្យជឿមួយដែលក្រុមហ៊ុន Samsung សម្រេចបញ្ឈប់ការអភិវឌ្ឍលើម៉ូដែលនេះត្រឹមរយៈពេល 3ឆ្នាំប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ត្រកូល Galaxy S6 ទាំងអស់ត្រូវបានភ្ជាប់មកជាមួយនឹងប្រព័ន្ធដំណើរការ Android 5.0 Lollipop ហើយអាចតម្លើងយក Android 7.0 Nougat បាន។ ប៉ុន្ដែ មកដល់ពេលបច្ចុប្បន្ន ស្មាតហ្វូននេះនឹងមិនអាចលោតដល់ Android 8.0 Oreo ឡើយ។

    Fu

    ប្រភព៖ slashgear

    Share This Post:
    MPO4D jitutoto mpo4d Mpoplay