Galaxy Fold នឹងអាចដំណើរការមុខងារកាម៉េរាមួយ ដែល Galaxy Note 10 កំពុងប្រើប្រាស់
- October 25, 2019
Galaxy Fold ស្មាតហ្វូនបត់ដំបូងបង្អស់របស់ក្រុមហ៊ុន Samsung ដែលមានតម្លៃរហូតទៅដល់ជិត ២០០០ដុល្លារត្រូវបានគេជឿជាក់ថា នឹងចាប់ផ្តើមទទួលបានការអាប់ដេតមុខងារមួយចំនួនបន្ថែមទៀតនាពេលឆាប់ៗខាងមុខ ហើយមុខងារពិសេសនោះគឺគេជឿជាក់ថា នឹងទទួលបានការអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរលើកម្មវិធីកាម៉េរារបស់ខ្លួន។
យោងតាមការចេញផ្សាយរបស់ SamMobile បានឲ្យដឹងថា ការអាប់ដេតថ្មីប្រព័ន្ធប្រតិបត្តិការនៃ Galaxy Fold នឹងត្រូវចាប់ផ្តើមធ្វើឡើងដំបូងនៅតាមបណ្តាប្រទេសដូចជាបារាំង និងសហភាពអារ៉ាប់រួម និងបន្តទៅកាន់ទីផ្សារផ្សេងទៀតលើលោកនៅពេលខាងមុខបន្ទាប់ទៀត។

គួរឲ្យដឹងដែរថា Galaxy Fold មានកាម៉េរាសរុបទៅដល់៦គ្រាប់ ខណៈដែលមុខងារ និងកម្មវិធីប្រើប្រាស់របស់វាគឺមានកម្រិតប្រហាក់ប្រហែលទៅនឹងម៉ូដែលGalaxy Note 10 ដែរ ប៉ុន្តែកង្វះខាតមួយចំនួនដែលនឹងត្រូវអាប់ដេតបន្ថែមក្នុងដំណើរការលើកនេះ។
Software ប្រភេទ F900FXXU1ASJ4 នឹងត្រូវដាក់បន្ថែមជាមួយនឹងកាម៉េរាបែប Night mode សម្រាប់ការថតស៊ែលហ្វ៊ីផងមានទាំង Live Focus mode ផងសម្រាប់ការថតវិដេអូផង និងបង្កើនសមត្ថភាពថតកាន់តែល្អប្រសើរដោយ Hyperlapse mode៕

អត្ថបទ៖ Lee
- Share This Post:






