បច្ចេកវិទ្យា

Samsung បង្ហាញបន្ទះឈីបថ្មីរបស់ខ្លួនត្រៀមដាក់ចូលក្នុង Galaxy S11

BY
Khmernote Media
October 26, 2019

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បានធ្វើការប្រកាសជាផ្លូវការមួយថា បន្ទះឈីបថ្មីដែលផលិតដោយខ្លួនឯងទីបំផុតអាចនឹងបង្ហាញខ្លួនហើយក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ បន្ទះឈីបដែលត្រូវបានគេស្គាល់ឈ្មោះ Exynos 990 SoC នឹងត្រូវបង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីបមួយទៀត គឺ 5G Exynos Modem 5123 ផងដែរ។

ការចេញផ្សាយដោយ Phonearena បានឲ្យដឹងថា បន្ទះឈីបទាំងពីរគឺផលិតឡើងដោយប្រើប្រាស់ដំណើរការផ្ទាល់របស់ក្រុមហ៊ុន 7nm EUV ដែលជាដំណើរការអាចធ្វើឲ្យបន្ទះឈីបមានកម្លាំង និងថាមពលកាន់តែខ្លាំងឡើង។

Exynos 990 នេះនឹងត្រូវគេជឿជាក់ទៀតថា នឹងត្រូវបំពាក់ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុហ៊ុនគឺ Galaxy S11 ជាមិនខាន។ បន្ទះឈីបនេះផងដែរមានសមត្ថភាពពិសេស និងខ្លាំងដោយអាចគាំទ្រល្បឿនអេក្រង់ដល់ 120Hz ដែលវានឹងនាំឲ្យដំណើរការលេងហ្គេម និងរូបភាពមានភាពច្បាស់លាស់ត្រជាក់ភ្នែក និងងាយស្រួលលេងខ្លាំង៕

អត្ថបទ៖ Lee

Share This Post: