បច្ចេកវិទ្យា

ត្រឹមខែវិច្ឆិកានេះ iPhone 5 នឹងគាំងឈប់ដំណើរការភ្លាមប្រសិនអ្នកមិនអាប់ដេត version

BY
Khmernote Media
October 28, 2019

អស់រយៈពេល៧ឆ្នាំមកហើយ ដែលម៉ូដែល iPhone 5 ត្រូវបានដាក់បង្ហាញជាផ្លូវការ ហើយមកដល់ពេលនេះក្រុមហ៊ុនក៏បានចាប់ផ្តើមធ្វើការបញ្ជូនសារព្រមានជាច្រើនរួចទៅហើយដែរឲ្យគ្រប់អ្នកប្រើប្រាស់ទាំងអស់បានដឹងជា មុនថាម៉ូដែលនឹងឈប់ដំណើរការភ្លាមក្នុងខែវិច្ឆិកាខាងមុខនេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្រុមហ៊ុនបានបញ្ជាក់ដែរថា អ្នកប្រើប្រាស់ iPhone 5 ទាំងឡាយគឺនៅសល់ជម្រើសមួយចុងក្រោយប្រសិនបើចង់បន្តប្រើប្រាស់ទូរស័ព្ទរបស់ខ្លួននោះគឺការអាប់ដេត version របស់ខ្លួនទៅដល់ iOS 10.3.4 យ៉ាងហោចណាស់ឲ្យបានមុនថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះជាដាច់ខាត។

ក្រុមហ៊ុនបានបញ្ជាក់យ៉ាងដូចនេះថា នៅពេលដែលអ្នកមិនបានអាប់ដេតទាន់ពេលកំណត់នេះទេនោះ iPhone 5 នឹងចាប់ផ្តើមគាំងដូចជាមិនអាចដំណើរការអ៊ិនធឺណេតបាន មិនអាចប្រើប្រាស់សេវាកម្មមួយចំនួនដូចជា App Store, iCloud, Email និងរួមទាំង Safari និង Chrome ផងដែរ។

ជាក់ស្តែង Apple បានបញ្ចប់ការងារអភិវឌ្ឍ iOS 10 អស់រយៈពេល២ឆ្នាំមកហើយដោយខ្លួនកំពុងមមាញឹកទៅនឹង iOS 11 វិញ ប៉ុន្តែដើម្បីធានឲ្យមានការប្រើប្រាស់នូវម៉ូដែលចាស់ៗរបស់ខ្លួនពីសំណាក់ប្រើប្រាស់មានសុវត្ថិភាពនោះខ្លួនគឺនៅតែបន្តដាក់ឲ្យដំណើរការប្រព័ន្ធ GPS ដដែលរហូតដល់មានការសម្រេចចិត្តចុងក្រោយ៕

អត្ថបទ៖ Lee

Share This Post: