បច្ចេកវិទ្យា

OPPO Reno មួយស៊េរីទៀត មានកាមេរ៉ាដល់ 64MP និងកម្លាំងសាកថ្ម 65W គ្រោងបង្ហាញខ្លួនចុងឆ្នាំនេះ

BY
Khmernote Media
October 30, 2019

បើតាមប្រភពព័ត៌មានចចាមអារ៉ាមថ្មីមួយបានចេញផ្សាយមកថា OPPO ជំនាន់ថ្មីមួយទៀតអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ២០១៩នេះផងដែរ។ របាយការណ៍ចុងក្រោយ ដែលត្រូវបានចេញផ្សាយដោយ 91Mobiles បានអះអាងថា ម៉ូដែល OPPO RENO S អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាក្នុងខែធ្នូខាងមុខនេះ ហើយជឿជាក់ដែរថានឹងបំពាក់មកជាមួយនឹងកាម៉េរាទំហំរហូតទៅដល់ 64MP និងកម្លាំងសាកថ្មទូរស័ព្ទល្បឿនលឿន Super VOOC រហូតដល់ 65W។

លើសពីនេះគេអាចដឹងបានទៀតថា RENO S នឹងប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ម៉ូដែល Snapdragon 855 និងថាមពលថ្ម 4000mAh ដែលជាកម្រិតអាចគាំទ្រ និងដំណើរបានងាយស្រួលជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ។

RENO S អាចសាកថ្មបានពី០ទៅដល់៥០ភាគរយក្នុងរយៈពេល១០នាទីគឺប្រហាក់ប្រហែលនឹងកម្លាំងសាកថ្មរបស់ម៉ូដែល RENO ACE ផងដែរ។ RENO S នឹងមានកាម៉េរាចំនួន៣គ្រាប់នៅខាងក្រោយ រីឯតម្លៃរបស់វាវិញនឹងអាចចាប់ផ្តើមដំបូងប្រមាណជា 40,000 Rupee (ប្រហែល $565) និងអាចបង្ហាញខ្លួនយ៉ាងយូរណាស់ក្នុងសប្តាហ៍ទី១នៃខែធ្នូតែម្តង៕

អត្ថបទ៖ Lee

Share This Post: