បច្ចេកវិទ្យា

លឿនមែន! AirPods Pro ចេញភ្លាមគេនាំគ្នាព្រួតបាញ់ភ្លែតតែម្តង

BY
Khmernote Media
October 30, 2019

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ទើបតែបានដាក់បង្ហាញនូវកាសជំនាន់ថ្មីរបស់ខ្លួនគឺ AirPods Pro ដែលមានតម្លៃលក់ក្នុងទីផ្សាររហូតដល់ ២៤៩ ដុល្លារឯណោះ។ វត្តមានរបស់ AirPods Pro ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺរូបរាងរបស់វាតែម្តង ដែលត្រូវបានរចនាប្លែកខុសពីជំនាន់មុនៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាថ្មីៗចុងក្រោយជាច្រើនដូចជា ការពារសំលេងរំខាន (Noise cancelation) ការពារញើស និងភ្លៀងតិចៗ (IPX4) និងមុខងារពិសេសៗជាច្រើនទៀត។

សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមវិញបាននាំគ្នាប្រដូចរូងរាងរបស់ AirPods Pro ទៅនឹងវត្ថុជាច្រើន ដោយអ្នកខ្លះថាដូចជាតួរអង្គតុក្កតា Pokémon Bellsproutt ដូចមាស៊ីនសម្ងួតសក់ ដូចរុក្ខជាតិ Peashooter នៅក្នុងហ្គេមសម្រាប់បាញ់ Zombies ឬដូចក្បាលផ្កាឈូកសម្រាប់ងូតទឹកជាដើម។ លោកអ្នកអាចទស្សនារូបនៃការប្រៀបប្រដូច AirPods Pro ទៅនឹងវត្ថុផ្សេងៗក្នុងន័យបែបលេងសើចដូចខាងក្រោមនេះ៖

អត្ថបទ៖ភក្តី

 

Share This Post: