ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Facebook និង Instagram សម្រេចលុប Emoji ទាំងនេះ ដោយសារវាជាភាសាសម្ងាត់ទាក់ទងនឹងការរួមភេទ

    BY Khmernote Media November 2, 2019
    Facebook និង Instagram សម្រេចលុប Emoji ទាំងនេះ ដោយសារវាជាភាសាសម្ងាត់ទាក់ទងនឹងការរួមភេទ

    កាលពីពេលថ្មីៗនេះ បណ្តាញសង្គមយក្ស Facebook និង Instagram បានសម្រេចហាមឃាត់មិនឲ្យប្រើប្រាស់រូបភាព Emoji ដូចជាផ្លែទ្រព្យ ផ្លែប៉ែស និងរូបតំណក់ទឹក ដើម្បីផ្ញើឲ្យគ្នាទៅវិញទៅមកទៀតហើយ ក្រោយគេបានរកឃើញថា រូបភាពទាំងនេះអាចត្រូវបានគេប្រើប្រាស់ជាភាសាសម្ងាត់ទាក់ទងនឹងការរួមភេទ។ ការពិតទៅរូបភាពនីមួយៗអាចជានិមិត្តសញ្ញា ឬជាភាសាសម្ងាត់ផ្សេងៗ អាស្រ័យទៅលើផ្នត់គំនិត វប្បធម៌ និងជាការយល់ស្របដោយមតិភាគច្រើនក្នុងចំណោមក្រុមមនុស្សណាមួយជាដើម។

    ប្រភពព័ត៌មានបានលើកឡើងថា​ រូប Emoji ផ្លែទ្រព្យ ផ្លែប៉ែស និងតំណក់ទឹក មានលក្ខណៈពិសេសមួយ ដែលអាចត្រូវបានគេប្រើប្រាស់ជាភាសាសម្ងាត់ទាក់ទងនឹងការរួមភេទបាន។ ក្រុមហ៊ុន Facebook ក៏បង្ហាញនូវក្តីកង្វល់ថា ក្រុមស្រ្តីរកស៊ីផ្លូវភេទ ឬក្រុមយុវជនឈាមរាវមួយចំនួននឹងប្រើប្រាស់រូបទាំងនេះ ដើម្បីធ្វើការជួញដូរ ឬទំនាក់ទងផ្លូវភេទជាសម្ងាត់ក្នុងចំណោមមនុស្សដែលយល់ភាសាទាំងនេះ ខណៈមហាជនទូទៅមិនបានចាប់អារម្មណ៍ពីអត្ថន័យពិតរបស់រូបទាំងនេះឡើយ។ ដូចនេះហើយដើម្បីការពារមិនឲ្យមានការប្រើប្រាស់ភាសាសម្ងាត់ទាក់ទងនឹងការជួញដូរ ឬការទាក់ទងផ្លូវភេទនៅលើបណ្តាញសង្គម ទើបសម្រេចដករូប Emoji ទាំងនេះចេញតែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay