បច្ចេកវិទ្យា

Apple TV+ ចេញជាផ្លូវការហើយ តែដឹងទេថាមានវិធីណាខ្លះអាចមើល Free បាន?

BY
Khmernote Media
November 4, 2019

កាលពីថ្ងៃសុក្រទី១ ខែវិច្ឆិកា កន្លងទៅនេះApple TV Plus បានក្លាយទៅជាកម្មវិធីសេវាកម្មចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ហើយតម្លៃដើម្បីចុះឈ្មោះទស្សនាប្រចាំខែគឺមានប្រមាណជា៤,៩៩ដុល្លារប៉ុណ្ណោះនឹងអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចតាមដានកម្មវិធីទូរស្សន៍និងរឿងភាគជាច្រើន ដែល Apple បានផលិតដោយខ្លួនឯង។

ជាយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុនក្នុងគោលបំណងបង្កើនប្រាក់ចំណូលបន្ថែមទៀតក្រៅតែពីផលិតផលស្មាតហ្វូនឧបករណ៍ព្រមទាំងសេវាកម្មនានារបស់ខ្លួន។ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ iPhone ទាំងឡាយមិនមានបំណងចង់ចំណាយលុយទៅលើសេវាកម្មនេះតើពួកគេអាចនឹងទស្សនា Apple TV Plus នេះបានដែរឬទេហើយដោយរបៀបណាខ្លះ?

ជាក់ស្តែងមានវិធី៤យ៉ាងនេះប្រសិនបើអ្នកចង់សាកល្បង

1. Seven-day free trial៖ ប្រើប្រាស់កម្មវិធីរយៈពេល៧ថ្ងៃដំបូងដោយឥតគិតថ្លៃ។ តែត្រូវចងចាំក្រោយពេលដែលអ្នកចុះឈ្មោះជាមួយនឹងកាតធនាគារ ដែលមានសុពលភាពហើយទស្សនា Apple TV Plus ដល់ថ្ងៃចុងក្រោយអ្នកនឹងត្រូវបង់ថ្លៃសេវា៤,៩៩ដុល្លារ

2. One year for free៖ Apple បានប្រកាសហើយថា រាល់ការទិញម៉ូដែលថ្មីណាមួយទាំងទូរសព័្ទ និងឧបករណ៍បច្ចេកវិទ្យារបស់ខ្លួននៅក្រោយថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៩ អ្នកនឹងអាចទទួលបានសេវាកម្មទស្សនា Apple TV Plus រយៈពេល១ឆ្នាំពេញ

3. Free with Apple Music for students៖ សេវាកម្មនេះនឹងផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់និស្សិតទាំងឡាយណា ដែលរស់នៅក្នុងប្រទេសអាមេរិក កាណាដានិងជប៉ុនប៉ុណ្ណោះ

4. Watch certain episodes for free៖ ក្រោយការដោនឡូតកម្មវិធី Apple TV app នេះហើយអ្នកនឹងអាចទស្សនា episodes នៃរឿងភាគរបស់ Apple ដោយឥតគិតថ្លៃចំនួន២ភាគ

អត្ថបទ៖ Lee

Share This Post: