បច្ចេកវិទ្យា

iPhone 11 ថ្លៃបំផុតលើលោកតម្លៃជាង ៧០ ០០០ដុល្លារ ស្រោបមាស ដាំពេជ្រ ស្រោចខ្លួន

BY
Khmernote Media
November 4, 2019

Carviar អ្នកជំនាញឌីសាញបន្ថែមដេគ័របន្ថែមលើទូរស័ព្ទដៃបានធ្វើការដាក់បង្ហាញនូវស្នាដៃដ៏អស្ចារ្យរបស់ខ្លួនបំផុតជាមួយនឹងម៉ូដែល iPhone 11 Pro មិនធ្លាប់មានពីមុន។ ការតុបតែងវត្ថុដ៏មានតម្លៃទៅលើ iPhone 11 Pro បានធ្វើឲ្យម៉ូដែលមួយគ្រឿងនេះមានតម្លៃរហូតទៅដល់ ៧០ ០០០ដុល្លារអាមេរិក។

ក្រៅតែពីការស្រោបទៅដល់សាច់មាសសុទ្ធប្រមាណជាកន្លះគីឡូក្រាម និងពេជ្រ១៣៧គ្រាប់ Carviar បានអះអាងទៀតថា នៅពីខាងក្រោយទូរស័ព្ទនេះក៏បានបន្ថែមនាឡិកាដ៏ប្រណិតផងដែរ ដែលជាប្រភេទនាឡិកាមួយក្នុងចំណោមប្រភេទម៉ាស៊ីននាឡិកាដ៏ថ្លៃបំផុតលើលោកមួយផងជាមួយនឹងត្បូងពេជ្រដ៏កម្រមួយនៅចំពីមុខនាឡិកាតែម្តង។

វាត្រូវបានបន្ថែមឈ្មោះថា iPhone 11 Pro Solarius ដែលជាក់ស្តែងខាងមុខគ្រាន់តែជាទូរស័ព្ទ iPhone 11 Pro ធម្មតាដូចគេឯងដែរ ប៉ុន្តែខាងក្រោយវិញមានការតុបតែងយ៉ាងប្រណិត ហើយក្រុមហ៊ុនបានអះអាងថា សម្រាប់ម៉ូដែល 64GB នឹងមានតម្លៃដល់ទៅ ៧០ ៣៤០ដុល្លារក្នុងមួយគ្រឿង ឯ 512GB មានតម្លៃប្រមាណជា ៧១ ៥២០ដុល្លារ។

ក្រៅតែប្រភេទ Solarius នោះលោកអ្នកក៏អាចជ្រើសយកតម្លៃ ដែលធូរថ្លៃជាងនេះបានផងដែរ ដែលសរុបទាំងអស់១៩គ្រឿងផ្សេងទៀតក្នុងនោះប្រភេទ Mars មានតម្លៃ ៨ ១០០ដុល្លារ ប្រភេទ Luna មានតម្លៃ ៨ ១៣០ដុល្លារ និង Turra តម្លៃ៨ ២៦០ដុល្លារ៕

អត្ថបទ៖ Lee

Share This Post: