បច្ចេកវិទ្យា

អាមេរិកកំពុងបើកការស៊ើបអង្កេតលើកម្មវិធី TikTok ទាក់ទងករណីគម្រាមកំហែងដល់សន្តិសុខជាតិ

BY
Khmernote Media
November 6, 2019

រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ថ្មីៗនេះបានបានចាប់ផ្តើមធ្វើការងារត្រួតពិនិត្យឡើងវិញអំពីបញ្ហាសន្តិសុខជាតិរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនមេរបស់កម្មវិធី TikTok មានឈ្មោះថា Beijing ByteDance Technology Co ដែលបានចំណាយលុយប្រមាណជា១ពាន់លានដុល្លារទិញកម្មវិធីប្រព័ន្ធនេះពីផ្សព្វផ្សាយសង្គមរបស់អាមេរិកតន្ត្រី ដែលមានឈ្មោះថា Musical.ly យោងទៅតាមមនុស្ស៣នាក់ ដែលជិតស្និទ្ធទៅនឹងបញ្ហានេះ។

ទោះបីជាកិច្ចសន្យាលក់មានតម្លៃទៅដល់១ពាន់លានដុល្លារត្រូវបានបញ្ចប់កាលពី២ឆ្នាំមុនទៅហើយក្តី ប៉ុន្តែសមាជិកសភាអាមេរិកបាននៅពេលថ្មីៗនេះបានធ្វើការអំពាវនាវឲ្យមានការស៊ើបអង្កេតមួយពាក់ព័ន្ធទៅនឹងការគម្រាមកំហែងដល់សន្តិសុខជាតិតាមរយៈកម្មវិធី TikTok ដោយមានការព្រួយបារម្ភថា ក្រុមហ៊ុនចិនអាចនឹងត្រួតពិនិត្យលើខ្លឹមសារនយោបាយ ដែលមានលក្ខណៈរសើប និងក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចោទជាសំណួរអំពីរបៀប ដែលវារក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ផងដែរ។

គួរបញ្ជាក់បច្ចុប្បន្ន TikTok កាន់តែមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យអាមេរិកនៅពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងជុំវិញបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ក្រុមហ៊ុនបាននិយាយនៅឆ្នាំនេះថា ប្រហែល ៦០ ភាគរយនៃអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ២៦,៥ លាននាក់របស់ក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិកមានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំ៕

អត្ថបទ៖ Lee

Share This Post: