បច្ចេកវិទ្យា

ស្មាតហ្វូនដំបូងរបស់ TikTok មានរូបរាងស្រដៀងនឹង iPhone 12

BY
Khmernote Media
November 8, 2019

ទីបំផុតក្រុមហ៊ុនកម្មវិធីតន្ត្រីខ្លីៗដ៏ល្បី TikTok បានបង្ហាញខ្លួននូវស្មាតហ្វូនរបស់ខ្លួនជាផ្លូវការហើយ ហើយតាមការអះអាងរបស់ The Phonearena បានសរសេរថា រូបរាងដ៏ស្រស់ស្អាតរបស់វាជាក់ស្តែងមានលក្ខណៈស្រដៀងខ្លាំងទៅនឹងអ្វីដែលពាក្យចចាមអារ៉ាមអំពី iPhone 12 ដែលមានកន្លងមក។

ស្មាតហ្វូននេះបានបំពាក់ជាមួយនឹងបន្ទះឈីបបច្ចេកវិទ្យាចុងក្រោយ Snapdragon 855+ ដោយក្នុងនោះមួយមាន RAM ទំហំ 8GB និងអង្គចងចាំ 128GB និងមួយប្រភេទទៀត RAM ទំហំ 12GB ឯអង្គចងចាំវិញ 256GB ចំពោះថាមពលថ្មមានកម្លាំងដល់ទៅ 4000mAh និងរឹតតែពិសេសនោះគឺកាម៉េរាដល់ទៅ៤គ្រាប់នៅពីខាងក្រោយ។

ស្មាតហ្វូនថ្មីនេះនឹងមិនដូចទៅនឹងស្មាតហ្វូនសាមញ្ញៗផ្សេងទៀតឡើយជាពិសេសកាម៉េរា ដែលខ្លួនមាន។ TikTok ស្មាតហ្វូនត្រូវបានក្រុមហ៊ុនបំពាក់ជាមួយនឹងបច្ចេកវិទ្យាកាម៉េរា៤ប្រភេទផ្សេងគ្នាដូចជា Wide, Ultra Wide, Telephoto និងជាពិសេសគឺ Macro Len ហើយជឿជាក់ថាឈ្មោះរបស់វានោះគឺ Nut Pro 3៕

អត្ថបទ៖ Lee

Share This Post: