ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ចង់ដឹងអត់ថាតើ Mate RS របស់ក្រុមហ៊ុន Huawei ដែលមានតម្លៃកប់ ប្រើអេក្រង់អី ហើយរបស់ក្រុមហ៊ុនណាទេ?

    BY Khmernote Media April 4, 2018
    ចង់ដឹងអត់ថាតើ Mate RS របស់ក្រុមហ៊ុន Huawei ដែលមានតម្លៃកប់ ប្រើអេក្រង់អី ហើយរបស់ក្រុមហ៊ុនណាទេ?

    សម្រាប់ Mate RS Porsche Design របស់ក្រុមហ៊ុន Huawei លោកអ្នកប្រាកដជាស្កាល់ហើយថាជាកំពូលស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនកំពូលដំណើរការដោយប្រព័ន្ធ Android ផ្សេងទៀត ដែលមានតម្លៃថ្លៃកប់ពពក តែក៏មានបច្ចេកវិទ្យាខ្ពស់ផងដែរ។ ដោយឡែក តើអ្នកទាំងអស់គ្នាដឹងទេថា តើស្មាតហ្វូននេះមានបំពាក់ដោយអេក្រង់អ្វី? ហើយជារបស់ក្រុមហ៊ុនណា?

    ជាការពិតណាស់ Mate RS របស់ក្រុមហ៊ុន Huawei ត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ OLED របស់ក្រុមហ៊ុន LG ដែលត្រូវបានគេស្គាល់ថាជាប្រភេទអេក្រង់កោងដូចគ្នាទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ក្រុមហ៊ុន Samsung ដែរ។ ប៉ុន្ដែ សម្រាប់ Huawei P20 Pro ដែលទើបនឹងប្រកាសចេញលក់វិញគឺពុំមានភ្ជាប់មកជាមួយនឹងអេក្រង់ OLED នេះទេ។

    គួរបញ្ជាក់ផងដែរថា Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបង្អស់លំដាប់លេខ3 លើពិភពលោក ហើយចំពោះក្រុមហ៊ុន LG វិញគឺកំពុងចាប់អារម្មណ៍លើក្រុមហ៊ុននេះខ្លាំង ហើយព្យាយាមចាប់ដៃគូសហការគ្នាដើម្បីរីកចម្រើន។ រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន LG បានដើរតួជាអ្នកផ្គត់ផ្គង់អេក្រង់ដល់ក្រុមហ៊ុន Huawei។

    ទាក់ទងទៅនឹងលក្ខណៈពិសេសរបស់កំពូលស្មាតហ្វូន Mate RS លោកអ្នកប្រាកដជាដឹងហើយថាមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ទៀតផង ហើយយោងតាមគេហទំព័រ ETNews បានលើកឡើងថា LG អាចជាក្រុមហ៊ុនដែលឈរនៅពីក្រោយការជោគជ័យលើបច្ចេកវិទ្យានេះ។

    Fu

    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay