Google Map ទើបតែបន្ថែមមុខងារថ្មី ដើម្បីជួយសម្រួលដល់អ្នកចូលចិត្តដើរលេងក្រៅប្រទេស
- November 15, 2019
ជាធម្មតាសម្រាប់អ្នកចូលចិត្តធ្វើដំណើរទៅកាន់ប្រទេសនានាលើពិភពលោកពិតជាមានភាពធុញថប់ និងតានតឹងបន្តិច ជាពិសេសពេលដែលត្រូវនិយាយឈ្មោះទីតាំង ដែលខ្លួនមានបំណងច់ងទៅទស្សនាជាភាសានៅក្នុងស្រុករបស់តំបន់ទាំងនោះ ជាពិសេសគឺពេលប្រាប់ទៅកាន់អ្នកតាក់ស៊ី ឬអ្នករៀបចំទេសចរណ៍។
ហើយលើសពីនេះអ្នកប្រហែលជានឹងត្រូវប្រើពេលមួយចំនួន ដើម្បីសួរនាំអ្នកក្នុងស្រុក ដើម្បីសុំទិសដៅឲ្យត្រឹមត្រូវ ដោយសារតែអ្នកមិនអាចបញ្ចេញសម្លេងបានត្រឹមត្រូវតាមឈ្មោះនោះទេ ប៉ុន្តែបញ្ហាទាំងនោះនឹងលែងកើតមានតទៅទៀតហើយប្រសិនបើអ្នកបានអាប់ដេតជាមួយនឹងកម្មវិធី Google Map នៅពេលនេះ។
ក្នុងពេលដែល Google Map កំពុងបន្ថែមសមត្ថភាពពិសេសក្នុងការប្រែក្លាយពី Google Translate ទៅជាផែនទីផងនោះក្រុមហ៊ុនក៏បានដាក់ឲ្យប្រើប្រាស់នូវមុខងារបញ្ចេញសម្លេងដ៏ត្រឹមត្រូវមួយទៀតផងដែរសម្រាប់គោលដៅទេសចរណ៍សំខាន់ៗនៅក្នុងបណ្តាប្រទេសទាំងឡាយ៕

អត្ថបទ៖ Lee
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង







