បច្ចេកវិទ្យា

Samsung បង្ហាញ Galaxy Note 10+ ស៊េរីថ្មី ប្រភេទ Star Wars Edition

BY
Khmernote Media
November 19, 2019

ជាដំណឹងគួរឲ្យរីករាយមួយសម្រាប់អ្នកនិយមប្រើប្រាស់ស្មាតហ្វូនរបស់ Samsung ផងនិងជាអ្នកគាំទ្រកំពូលរឿងហូលីវូដដ៏ល្បី Star Wars ផងគឺនៅខែក្រោយនេះ Samsung នឹងដាក់បង្ហាញម៉ូដែល Galaxy Note 10+ ជាមួយនឹងម៉ូតបែប Star Wars Edition យ៉ាងស្រស់ស្អាតសម្រាប់បំពេញចិត្តអតិថិជនរបស់ខ្លួន។

Galaxy Note 10+ Star Wars Edition នឹងមកជាមួយនឹងប្រអប់ទូរស័ព្ទដ៏ប្រណិតបូករួមទាំងស្រោមទូរស័ព្ទពោរពេញដោយរូបភាព និងរំលេចដោយស្លាកធ្វើពីដែកដ៏ទាក់ទាញនៃរឿង Star Wars និងក៏មានបន្ថែមកាសឥតខ្សែមួយគូទៀតផង។

សម្រាប់ពណ៌របស់ស្មាតហ្វូននេះវិញគឺមានតែមួយជម្រើសប៉ុណ្ណោះដោយតួទូរស័ព្ទនឹងមានពណ៍ខ្មៅតែប៊ិច S Pen វិញពណ៍ក្រហម និងស្នាមក្រហមជុំវិញកាម៉េរាខាងក្រោយហើយលើសពីនេះនៅពីខាងក្នុងនៃប្រព័ន្ធដំណើរការរបស់ស្មាតហ្វូនវិញគឺវានឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវអារម្មណ៍បែប Star Wars យ៉ាងជក់ចិត្តទាំង Theme, Icon, Wallpaper និង Animation ជាច្រើនដែលសុទ្ធតែពាក់ព័ន្ធនឹង Star Wars តែម្តង។

គេជឿជាក់ដែរថា Samsung Galaxy Note 10+ នេះត្រូវបានក្រុមហ៊ុមផលិតឡើងត្រៀមបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូខាងមុខមុនពេល ដែលភាគថ្មីនៃ Star Wars ដែលមានឈ្មោះថា Skywalker នឹងត្រូវបានចាក់បញ្ចាំង៕

អត្ថបទ៖ Lee

Share This Post: