ដឹងថា អេក្រង់បត់របស់ Huawei Mate X បើធ្លាក់បែក ត្រូវចំណាយលុយដូរថ្មីអស់ប៉ុន្មាន?
- November 22, 2019
ចាប់តាំងពីបដិវត្តនៃស្មាតហ្វូន ដែលអាចកាច់បត់បានបង្ហាញខ្លួនដំបូងលើទីផ្សារមកដល់ពេលនេះមានសំណួរដ៏គួរក្តៅគគុកមួយ ដែលកំពុងចោទសួរព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់ថា តើកញ្ចក់ហ៊្សីនរបស់ម៉ូដែល ស្មាតហ្វូនបត់ទាំងនោះនឹងមានតម្លៃប៉ុន្មានក្នុងករណី ដែលវាបានធ្លាក់បែកបាក់?
យោងតាមការរកឃើញដោយ Gizmochina បានរៀបរាប់បញ្ជាក់អំពីធាតុសំខាន់ដែល Huawei Mate X បានប្រើប្រាស់ ដោយក្នុងនោះប្រភពនេះបានបង្ហាញថា ថ្លៃដើមសម្រាប់កញ្ចក់ទូរស័ព្ទនេះគឺមានប្រមាណជា៧០៨០យ័នឬប្រហែល១០០០ដុល្លារ ខណៈដែលថ្មនៅក្នុងតួខ្លួនបានចំណាយប្រមាណជា២៧៨យ័នឬ៤០ដុល្លារ និងចុងក្រោយបង្ហាញថា motherboard មានតម្លៃដល់ទៅ៣៥៧៩យ័នឬប្រមាណជា៥០៩ដុល្លារ។ ទោះបីជាយ៉ាងណាក្តីមិនមានការបញ្ជាក់អះអាងថា កញ្ចក់នេះនឹងមានបូកបញ្ចូលទាំងតម្លៃដើមនៃកម្លាំងកម្មករធ្វើការងារនោះនៅឡើយឬយ៉ាងណានោះទេ។

Android Authority បានបញ្ជាក់ផងដែរថា តម្លៃ៧០៨០យ័នឬ១០០៦ដុល្លារនេះមានន័យថា ការដោះដូរកញ្ចក់របស់ Huawei Mate X គឺពិតជាមានតម្លៃថ្លៃជាងគេ ថ្លៃជាង Samsung Galaxy Note 10 ដែលមានកញ្ចក់ចំណាយតម្លៃថ្លៃដើម៩៤៩ដុល្លារ និងថ្លៃជាង Pixel 4 XL ដែលមានតម្លៃថ្លៃដើមរបស់កញ្ចក់របស់ខ្លួន៩៩៩ដុល្លារ៕

អត្ថបទ៖ Lee
- Share This Post:






