បច្ចេកវិទ្យា

iPhone ប្រហែលចូលប្រទេសរុស្ស៊ីលែងបានហើយនៅឆ្នាំក្រោយនេះ ដោយសារតែច្បាប់ថ្មីទើបបង្កើត

BY
Khmernote Media
November 25, 2019

ជាលទ្ធផលនៃការអនុម័តច្បាប់មួយដោយសភានៃប្រទេសរុស្សីកាលពីសប្តាហ៍មុនក្នុងគោលបំណងសំខាន់ការពារមិនឲ្យមានការចែកចាយ និងលក់ឧបករណ៍បច្ចេកវិទ្យាទាំងឡាយណា ដែលមិនមានការតម្លើងប្រព័ន្ធកម្មវិធីរបស់រុស្ស៊ី។ តាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានបញ្ជាក់ទៀតថា ច្បាប់ថ្មីនឹងចូលជាធរមានចាប់ពីខែកក្កដាឆ្នាំក្រោយនេះហើយ ហើយចំពោះបញ្ជីនៃក្រុមហ៊ុន និងផលិតផលដែលនឹងរងបម្រាមនោះនឹងត្រូវដាកប្រកាសជាផ្លូវការដោយរដ្ឋាភិបាលរុស្សី។

អ្វីដែលយើងអាចមើលឃើញក្នុងពេលជាក់ស្តែងនេះក្រុមហ៊ុនដែលនឹងប្រឈមមុខខ្លាំងជាងគេជាមួយនឹងបម្រាមថ្មីនេះមានដូចជា iPhone របស់ក្រុមហ៊ុន Apple ជាដើម។ តាមការអះអាងរបស់លោក Oleg Nikolayev បុគ្គលម្នាក់ស្ថិតក្នុងគណកម្មការតាក់តែងច្បាប់នេះបានពន្យល់ដែរថា ពលរដ្ឋរុស្សីជាច្រើននៅមិនទាន់បានដឹងទេថា កម្មវិធីដែលបង្កើតឡើងក្នុងស្រុកជាច្រើន ដែលអាចប្រើប្រាស់ជំនួសកម្មវិធីមានស្រាប់នៅក្នុងទូរស័ព្ទ ដែលនាំចូលពីប្រទេសលោកខាងលិច។ ដូច្នេះប្រសិនបើពលរដ្ឋមើលឃើញកម្មវិធីទាំងនោះស្រាប់នៅក្នុងទូរស័ព្ទ ពួកគេគិតថា នៅក្នុងស្រុកមិនមានកម្មវិធីផ្សេងអាចប្រើជំនួសបានឡើយ ប៉ុន្តែប្រសិនបើយើងតម្លើងកម្មវិធីដែលបង្កើតដោយអ្នកបច្ចេកទេសក្នុងស្រុកចូលទៅក្នុងទូរស័ព្ទជាងមុនសិន នោះពលរដ្ឋរុស្ស៊ីប្រាកដជាឃើញថាយើងក៏មានកម្មវិធីទូរស័ព្ទ ដែលផលិតក្នុងស្រុកដែរ ហើយអាចប្រើជំនួសកម្មវិធីពីខាងក្រៅបានទៀតផង៕

អត្ថបទ៖ Lee

Share This Post: